ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរង ទទួលដឹកនាំការងារការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តសម្រាប់ខែបន្ត ដើម្បីពិភាក្សា ដោះស្រាយនូវរាល់បញ្ហាប្រឈម និងដកបទពិសោធន៍អនុវត្តការងារកន្លងមក ព្រមទាំងពង្រឹងការគោរពវិន័យនគរបាលជាតិ។
នាកិច្ចប្រជុំនោះដែរ មានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ជុំ ណារ័ត្ន អនុប្រធានផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, លោកនាយ-នាយរងការិយាល័យ, លោកនាយ-នាយរងផ្នែក និងមន្ត្រីពាក់ព័ន្ធចំណុះផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។
មួយរយៈនេះ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច តែងតែពង្រឹងកម្លាំង បង្កើនការ ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបបទល្មើសប្រឆាំងសេដ្ឋកិច្ច៕
ដោយ ៖ សហការី