ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ​ ផ្លូវក្រាលកៅស៊ូ និងបេតុង ២ខ្សែ ប្រវែង ១២គីឡូម៉ែត្រជាអំណោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបើកការដ្ឋានសាងសង់!

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅព្រឹក​ថ្ងៃ​ពុធ​ ទី០១​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានអញ្ជេីញចូលរួមក្នុងពិធីបេីកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ប្រវែង១២គីឡូម៉ែត្រ​ និងសំណង់សិល្បការ​ ស្ថិតនៅក្នុងភូមិអន្លង់ស្នូក​ ភូមិអូរស្វាយ​ ភូមិត្រពាំងកក់​ ឃុំអូរស្វាយ​ (ប្រវែង៧គីឡូម៉ែត្រ​)​ និងភូមិព្រែកកុយ​ ភូមិល្ពាក​ ភូមិស្រក​ ឃុំស្រក(៥គីឡូម៉ែត្រ​)​ ស្រុកកំពង់សៀម​។ 

 ពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោក ចាន់ សាវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំអូស្វាយ ស្រុកកំពង់សៀម​ និង លោក អ៊ុន​ ចាន់ដា​ អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​ និងដោយមានអញ្ជេីញចូលរួមពី លោក លោកស្រី អភិបាល​រងខេត្ត​ មន្ត្រីរាជការ តាមមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនទទួលម៉ៅការ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ លោកអ្នកគ្រូ-អ្នកគ្រូ​ យ៉ាងច្រើនកុះករ​ ផងដែរ​ ។ 

គួរបញ្ជាក់ផងដែរថា ផ្លូវ២ខ្សែខាងលើ គឺជាអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ផ្លូវនេះឆ្លងកាត់ភូមិ ចំនួន៥  រួមមាន: ភូមិអូស្វាយ -ត្រពាំងកក់ ស្ថិតក្នុងឃុំអូស្វាយ ជាផ្លូវក្រាលកៅស៊ូ២ជាន់ ប្រភេទDBST ប្រវែង៧ គីឡូម៉ែត្រ និងផ្លូវបេតុង ១ខ្សែ ប្រវែង ៥គីឡូម៉ែត្រ ឆ្លងកាត់ភូមិព្រែកគុយ -ល្ពាក និងភូមិស្រក ស្ថិតក្នុងឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕

ដោយ៖ វណ្ណៈ


ចែករំលែក៖