ប្រទេសឥណ្ឌូនេស៊ី ៖ រយៈពេល៣ខែ មកប្រទេសឥណ្ឌូនេស៊ី៣ដង។ ឆ្នាំនេះឥណ្ឌូនេស៊ីធ្វើម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន ចំពេលដែលលោកបណ្ឌិត កៅ គឹមហួន សញ្ជាតិខ្មែរទី១ដែលបានទទួលតំណែងជាអគ្គលេខាធិការអាស៊ាន ជាតួនាទីខ្ពស់បំផុតរបស់ស្ថាប័នមួយនេះសម្រាប់១អាណត្តិ៥ឆ្នាំ។ នេះជាការលើកឡើងពីលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជាអ្នកឆ្លើយឆ្លងព័ត៌មាន កាសែត ជប៉ុនប្រចាំកម្ពុជា ដែលជំនាញ តាមដានព័ត៌មាន ព្រឹត្តិការណ៍ធំៗ នៃកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលលើពិភពលោក នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ពីប្រទេសឥណ្ឌូនេស៊ី។
លោក ពុយ គា ថ្លែងថា, ថ្ងៃនេះខ្ញុំបានមកដល់ការិយាល័យរបស់គាត់នៅកណ្តាលទីក្រុង Jakarta ដែលរដ្ឋាភិបាលឥណ្ឌូនេស៊ីបានយកធ្វើជាកន្លែងប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសចង្អៀត ដើម្បីជាការសន្សំសំចៃថវិការ។ មានរឿងរ៉ាវក្រៅឆាកមួយចំនួនដែលខ្ញុំកំពុងកត់ត្រា ក្នុងនោះរួមទាំងការត្បិតត្បៀតម្ហូបអាហារសូម្បីតែកាហ្វេ និងនយោបាយការទូតរបស់ឥណ្ឌូនេស៊ីចំពោះភូមាខុសពីកម្ពុជាយ៉ាងដូចម្តេច? អាចធ្វើបានល្អជាងកម្ពុជាដែរឬទេ? ហេតុអ្វីបានជាអស់រយៈពេលជាង១ខែហើយ ឥណ្ឌូនេស៊ីនៅតែមិនទាន់ប្រកាសឈ្មោះប្រេសិតពិសេសរបស់ប្រធានអាស៊ានដើម្បីធ្វើការជាមួយភូមា? ប្រធានាធិបតីឥណ្ឌូនេស៊ីមានគម្រោងទៅជួបមេដឹកនាំយោធាភូមា តើនឹងទៅពេលណា? ហើយបើទៅមែននឹងមានការរិះគន់ថាជាទស្សនកិច្ចជួយប្រថាប់ត្រាឱ្យរបបយោធាភូមាដែឬទេ?…៕
ដោយ ៖ សិលា