ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តនឹងរៀបចំពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅព្រះលានជល់ដំរី ក្នុងបរិវេណអង្គរធំ

ចែករំលែក៖

ខេត្តសៀមរាប ៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សូមជម្រាបជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ និង អន្តរជាតិ និង សាធារណជនមេត្តាជ្រាបថា៖ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) នឹងរៀបចំ កម្មវិធីក្រុងពាលី បួងសួងសូមសេចក្តីសុខ ដើម្បីបើកការដ្ឋានសាងសង់ទីតាំងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព.ស. ២៥៦៦ – ២៥៦៧ គ.ស. ២០២៣ ដែលនឹងប្រព្រឹត្តទៅតាមពេលវេលា និងទីតាំងដូចកម្មវិធីខាងក្រោម៖

ទីតាំង៖ ព្រះលានជល់ដំរី ក្នុងបរិវេណអង្គរធំ

កាលបរិច្ឆេទ៖ ពិធីក្រុងពាលី បើកការដ្ឋាន ព្រឹត្តិការណ៍អង្គសង្ក្រាន្ត ព.ស. ២៥៦៦ – ២៥៦៧ គស. ២០២៣ ថ្ងៃសៅរ៍ ១៤ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៧:១៥ នាទីព្រឹក។

ក្រោមអធិបតីភាព អ្នកចូលរួម៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា  លោក លោកស្រី អ្នកនាង កញ្ញា អនុប្រធាន សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និង ប្រធាន អនុប្រធាន និង តំណាងក្រុមការងាររៀបចំកម្មវិធី។

អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និង សាធារណជនមេត្តាជ្រាប និងចូលរួម ទៅយកព័ត៌មានតាមពេលវេលា និងទីតាំងដូចបានជម្រាបជូនខាងលើ៕

ដោយ ៖ សិលា


ចែករំលែក៖