ព័ត៌មានទាន់ហេតុការណ៍៖

Mbappe នឹងខកខានការប្រកួត Champions League ជាមួយ Bayern Munich ដោយសាររបួស

ចែករំលែក៖

ក្លិប Paris St Germain បានឲ្យដឹងថា ខ្សែប្រយុទ្ធ Kylian Mbappeនឹងអវត្តមានរយៈពេល៣សប្តាហ៍បន្ទាប់ពីរបួសភ្លៅ។ ក្លិប Ligue 1 មួយនេះបានប្រកាសកាលពីថ្ងៃសុក្រដោយខ្សែប្រយុទ្ធរូបនេះនឹងមិនអាចបង្ហាញខ្លួនការប្រកួតជើងទី១នៃការប្រកួត Champions League របស់ពួកគេជាមួយនឹងក្រុម Bayern Munich នោះទេ។

កីឡាករ​វ័យ២៤ឆ្នាំរូបនេះ​បាន​ដួល​អំឡុង​តង់​ទី​១​នៃ​ការ​ទទួល​ជ័យ​ជម្នះ ៣–១របស់ PSG នៅ​លើ​ទឹក​ដី Montpellier កាល​ពី​ថ្ងៃ​ពុធឈានចូលថ្ងៃព្រហស្បតិ៍។

PSG នឹងត្រូវប្រកួតចំនួន៥ប្រកួតចាប់ពីថ្ងៃទី៤ ខែកុម្ភៈដល់ថ្ងៃទី១៩ ខែកុម្ភៈ ដោយកីឡាករអន្តរជាតិបារាំងរូបនេះនឹងត្រូវអវត្តមានក្នុងជំនួបជាមួយក្រុម Bayern ក៏ដូចជាការប្រកួត French Cup វគ្គ១៦ ក្រុមចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Olympique de Marseille ផងដែរ។

PSG បានប្រកាសថា “បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្ត ខ្សែប្រយុទ្ធ KylianMbappe បានរងរបួសភ្លៅខាងឆ្វេងនៅកម្រិតនៃ biceps femoral” ។

ខ្សែការពារ Sergio Ramos ក៏ត្រូវបានប្តូរចេញក្នុងអំឡុងពេលការប្រកួតកាលពីថ្ងៃពុធដែរជាមួយនឹងភាពមិនស្រួលលើជើង ប៉ុន្តែគាត់នឹងឆ្លងកាត់ការធ្វើតេស្តបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍ដើម្បីកំណត់ពីទំហំនៃរបួសរបស់គាត់។

PSG បានពង្រីកការនាំមុខនៅ Ligue 1 របស់ក្រុមនេះនាំមុខ៥ពិន្ទុពីក្រុមលេខ២ Marseille ហើយនឹងធ្វើជាម្ចាស់ផ្ទះបន្ទាប់ Toulouse នៅថ្ងៃសៅរ៍នេះសម្រាប់ការប្រកួតលីកកំពូលបារាំងសប្តាហ៍ទី២២ ៕

ដោយ៖ ភារៈ


ចែករំលែក៖