នៅពេលនេះប្រមុខដឹកនាំ អាល្លឺម៉ង់បានប្រាប់ពីលទ្ធផលនៃជំនួបពិភាក្សាជាមួយប្រធានាធិបតីពូទីន។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Bild am Sonntag អធិការបតីអាល្លឺម៉ង់ Olaf Scholz បានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងការហៅទូរស័ព្ទជាមួយគាត់មិនបានគំរាមកំហែងគាត់ផ្ទាល់ឬទឹកដីអាល្លឺម៉ង់នោះឡើយ។
ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីអធិការបតីអាល្លឺម៉ង់លោកScholz ដែលបានបញ្ចាក់ថា “ លោកពូទីនមិនបានគំរាមកំហែងខ្ញុំ ឬអាល្លឺម៉ង់ទេ។ ទស្សនៈខុសគ្នាទាំងស្រុងលើស្ថានភាពបច្ចុប្បន្ននៅអ៊ុយក្រែនត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំរុស្ស៊ី” ។
ដោយសំដៅលើបញ្ហានៃការផ្គត់ផ្គង់រថក្រោះដល់អ៊ុយក្រែន លោក Scholz បានបញ្ជាក់ថា អាល្លឺម៉ង់នឹង “រក្សាក្បាលត្រជាក់” ហើយបន្តពិចារណាវានៅក្នុងការសម្រេចចិត្តនាពេលអនាគតទាំងអស់។
ឆ្លើយតបទៅនឹងសំណួរអំពីថាតើមានកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីអ៊ុយក្រែនដែលថាសព្វាវុធរបស់លោកខាងលិចនឹងត្រូវបានប្រើប្រាស់តែនៅលើទឹកដីអ៊ុយក្រែនទេឬយ៉ាងណានោះ អធិការបតីអាល្លឺម៉ង់បានអះអាងថាភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយលើប្រធានបទនេះ៕ ដោយ៖ ធីរីណា
រូបថត ៖ PLVN