ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលស្រុកសាលាក្រៅដឹកនាំកម្លាំងនគរបាលស្រុកចុះបង្ក្រាបអ្នកលេងល្បែងបញ្ជល់មាន់ឃាត់ខ្លួនមនុស្ស៤នាក់និងវត្តុតាង

ចែករំលែក៖

ខេត្តប៉ៃលិន ៖ តាមប្រភពព័ត៌មានរបស់នគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា÷នៅវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃទី០៥ ខែ កុម្ភៈ ឆ្នាំ២០២៣ លោកអភិបាលស្រុកបានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសាលាក្រៅនិង កម្លាំងប៉ុស្ដិ៍ឃុំស្ទឹងត្រង់ក្រោមឱវាទ បានចុះបង្រ្កាបករណីអ្នកលេងល្បែងស៊ីសងបញ្ជល់មាន់ ដោយខុសច្បាប់ ០១កន្លែងនៅចំណុចដីចម្ការមួយកន្លែងដែលគេទុកចោល ក្រោយវរសេនាតូចអន្តរាគមន៍ ៥៣៤ ដែលស្ថិតនៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន,លោកបានចុះដល់គោលដៅតែម្ដង ។

សមត្ថកិច្ចជំនាញបានបន្តថា÷ករណីខាងលើនេះឃាត់ខ្លួនអ្នកលេងល្បែងបញ្ជល់មាន់ និងដកហូតសម្ភារៈមួយចំនួនដូចខាងក្រោម៖

  *អ្នកលេងល្បែងបញ្ជល់មាន់ចំនួន ០៤ នាក់មាន ៖ 

  ទី១. ឈ្មោះ ដួង ផង់ ភេទប្រុស  អាយុ  ៥៦ឆ្នាំ  មុខរបរ  កសិករ  រស់នៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ  ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន 

 ទី២.ឈ្មោះ សាទ យឹម ភេទ ប្រុស អាយុ ៦៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

 ទី ៣. ឈ្មោះ ធាន ធា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

  ទី៤. ឈ្មោះ ញ៉ែម សាន ភេទ ប្រុស អាយុ ៤២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សម្ភារ:ដែលដកហូតបានមាន៖

 *ម៉ូតូ ចំនួន ០៨គ្រឿង

  ទី១.ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ក្រហម ស្លាកលេខ បាត់ដំបង  B៩០៨៨  ចំនួន  ០១គ្រឿង។

ទី២. ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខ  បាត់ដំបង ១S-៥៩៦៧ ចំនួន ០១ គ្រឿង ។

 ទី៣. ម៉ូតូម៉ាកស៊ុយហ៊្សូគីស្គុន ពណ៌ខៀវ ស្លាកលេខ ប៉ៃលិន ១A-៧៩៤២ ចំនួន ០១គ្រឿង ។

ទី៤. ម៉ូតូម៉ាកហុងដាវ៉េវអេស ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ ១Q-៥២០៩ ចំនួន ០១ គ្រឿង ។

ទី៥. ម៉ូតូម៉ាកហុងដាឌ្រីម  ពណ៌ខ្មៅ ស្លាកលេខ ប៉ៃលិន ១A-០៧២៧ ចំនួន ០១ គ្រឿង (ម៉ូតូចាស់)។

ទី០៦. ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ស្លាកលេខ បាត់ដំបង ១J-៧៤៧៤ ចំនួន ០១ គ្រឿង ។

ទី០៧. ម៉ូតូម៉ាកសង់ម៉ូតូចាស់ គ្មានអាវ គ្មានស្លាកលេខ ចំនួន  ០១ គ្រឿង 

ទី០៨. ម៉ូតូម៉ាកវីវ៉ាម៉ូតូចាស់  គ្មានស្លាកលេខ ចំនួន ០១ គ្រឿង 

 *មាន់ជល់ ចំនួន ១៤ ក្បាល , កន្រ្តក សម្រាប់ដាក់មាន់ ចំនួន០៥ , ជញ្ចីញថ្លឹង ចំនួន ០១  , សង្វៀនសម្រាប់ជល់ ចំនួន  ០១ និងស៊ុំសម្រាប់ក្រុងមាន់ ចំនួន ០៩ សម្ភារៈសម្រាប់ជល់មាន់មួយចំនួនទៀត ។

សមត្តកិច្ចនគរបាលស្រុកសាលាក្រៅបានបន្តទៀតថា÷វត្ថុតាងដែលបានដកហូតនិងអ្នកជល់មាន់ចំនួន ០៤ នាក់ត្រូវបានឃាត់ខ្លួន យកមកអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖ ស សារ៉េត

 

    


ចែករំលែក៖