ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ទួរគីអំពាវនាវដល់សហគមន៍អន្តរជាតិជួយជាបន្ទាន់ ខណៈអ្នកស្លាប់ដោយការរញ្ចួយដីកើនឡើងជាង៣៦០នាក់

ចែករំលែក៖

ចំនួនអ្នកស្លាប់និងរបួសកើនឡើងជាបន្តបន្ទាប់ ក្នុងការរញ្ជួយដីកម្រិត ៧,៩ រ៉ិចទ័រ នៅព្រឹកថ្ងៃទី ៦ខែកុម្ភៈ ស្ថិតនៅភាគកណ្តាលប្រទេសទួរគី និងតំបន់ភាគខាងជើងប្រទេសស៊ីរី ។ នៅពេលនេះមានអគាររហូតដល់ទៅ១៣០ ខ្នងរងការបំផ្លាញ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នទួរគី (AFAD) បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាដែលបានសម្លាប់មនុស្សជាច្រើននៅភាគខាងត្បូងនៃប្រទេស។ ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនត្រូវការជំនួយពីសហគមន៍អន្តរជាតិ “នៅក្នុងតំបន់នៃការស្វែងរកនិងជួយសង្គ្រោះទីក្រុង” នេះបើយោងតាម CNN ។
អ្នកស្ម័គ្រចិត្តជិត ១០០០នាក់មកពីទីក្រុងអុីស្តង់ប៊ុល ត្រូវបានដាក់ពង្រាយទៅកាន់តំបន់រងគ្រោះ ដើម្បីជួយក្នុងការងារជួយសង្គ្រោះ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Vietnamnet.vn


ចែករំលែក៖