ព័ត៌មានទាន់ហេតុការណ៍៖

អធិការនគរបាលខណ្ឌច្បារអំពៅនាំយកអំណោយ​និងថវិការបស់លោកស្នងការរាជធានីភ្នំពេញ​ប្រគល់ជូននាយរងផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ​ដែលមានជំងឺយ៉ាងធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ​ ៖​ ដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកអំណោយរួមទាំងថវិកាមួយចំនួនទៅជូនលោកអនុសេនីយ៍ឯក អ៊ួង ផល្លា នាយរងផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ ដែលមានជំងឺយ៉ាងធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ (ក្រុងតាខ្មៅ)​ ៕​

ដោយ៖ សណ្តោស


ចែករំលែក៖