ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត Tundra បត់ចូលបុរីត្រូវម៉ូតូបុកពីចំហៀងពេញទំហឹង បណ្ដាលឱ្យរបួសធ្ងន់ម្នាក់​ ស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តស៊េរីទំនេីបម៉ាក Tundra មួយគ្រឿងបានបេីកបត់ចូលបុរី ប៉េងហួត ត្រូវម៉ូតូមួយគ្រឿងបេីកក្នុងល្បឿនលឿនជ្រុលទៅបុកចំទ្វារមុខខាងស្ដាំ ពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់​ ស្រាលម្នាក់​ កាលពីវេលាម៉ោង ៩​ និង៣០នាទីយប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ៣៧១ ត្រង់ចំណុច មុខបុរី ប៉េងហួត ក្នុងសង្កាត់ ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ រថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក Tundra ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BC-1319 ធ្វេីដំណេីរ ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុខាងលេី ស្រាប់តែមាន ម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JG-9442 ជិះគ្នាពីរនាក់ ក្នុងល្បឿនយ៉ាងលឿន អកហ្សឺចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំទ្វារខាងមុខចំហៀងខាងស្ដាំ ពេញទំហឹង បណ្ដាលឲ្យបោកផ្ទប់ រងរបួសធ្ងន់ ស្រាល២នាក់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។

    ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញ​ បាន​ចុះធ្វេីការ​វាស់វែង​ស្ទូច​យក​រថយន្ត​ និង ម៉ូតូ ទៅ​រក្សា​ទុក​នៅ​ការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ច្បាប់នាពេលក្រោយ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖