ព័ត៌មានទាន់ហេតុការណ៍៖

គួរឱ្យរន្ធត់..!! ជិះម៉ូតូបុករថយន្តយីឌុបពីក្រោយបណ្ដាលឱ្យបោកក្បាលស្លាប់មួយរំពេច​ ឯរថយន្តបេីកបន្តទៅបាត់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់ជាជាងសំណង់បានជិះម៉ូតូយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តយីឌុបពីក្រោយពេញទំហឹង បណ្ដាលឱ្យបោកក្បាលស្លាប់មួយរំពេច​ រីឯរថយន្តបានបើកចេញពីកន្លែងកើតហេតុបាត់ស្រមោល​ ទេីបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ កាលពីវេលាម៉ោង៧​ និង១០នាទីយប់​ ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣​ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ត្រង់ចំណុចមុខហាង ផ្ទះក្រហមគោស្រែ ក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឱ្យដឹងថា​ សពជនរងគ្រោះមានឈ្មោះ វ៉េង វុទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅជិតផ្សារសែនសុខ  និងមានស្រុកកំណើតនៅភូមិឈើទាល ឃុំព្រែធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយជិះម៉ូតូម៉ាកឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HZ.7069 ជិះតែម្នាក់ឯង។

    តាមប្រភពពីអ្នកលក់សាច់អាំង នៅហាងខាងលើបានប្រាប់ឱ្យដឹងថា​ មុនពេលកើតហេតុគាត់ ឃើញបុរសខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥​ តាមបណ្តោយផ្លូវវិមានឈ្នះ ឈ្នះ ទិសដៅពីត្បូងទៅជើងបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តយីឌុបមិនចាំស្លាកលេខពីក្រោយពេញទំហឹងបណ្ដាលឱ្យបោកក្បាលនិងកាងដែករថយន្តស្លាប់គងលើម៉ូតូគួរឱ្យរន្ធត់​ ។ ដោយឡែករថយន្តមិនបានឈប់នៅកន្លែងកើតហេតុនោះទេ​ គឺបានបើកបន្តទៅមុខបាត់ស្រមោល​ ។ 

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ​ ចុះមកធ្វេីការវាស់វែងយក ម៉ូតូទៅរក្សាទុក​ និងធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារដឹកយក ទៅធ្វើបុណ្យតាមប្រពៃណី​ ៕

IMG_6378 IMG_6377

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖