ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចងកធ្វើអត្តឃាតទៅនឹងដើមស្វាយដោយពុំដឹងពីមូលហេតុ

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់បានចងកបញ្ចប់ជីវិតខ្លួនឯងទៅនឹងដើមស្វាយ ដោយពុំដឹងថាមានវិបត្តិអ្វីនោះទេ។ ករណីនេះបង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ​ ឆ្នាំ២០២៣ វេលាម៉ោង ៦និង៣០នាទីព្រឹកនៅចំណុចរោងចក្រម៉ាស៉ីនកិនស្រូវ​ យូនៀន​ រ៉ាយស៍​ ក្នុងតំបន់7NG ភូមិសន្លុង ឃុំសន្លុង​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឃុត​ ឃាន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់សាសនាព្រះពុទ្ធ មុខរបរ កម្មកររោងម៉ាស៉ីនកិនស្រូវ មានទីលំនៅ ភូមិនគរភាស២ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀម​រាប (ស្លាប់)។

ប្រភពដដែលបន្តថា រយៈពេលជិត០១ឆ្នាំមកហើយ​ ជនរងគ្រោះបានមកធ្វេីការជាកម្មករក្នុងរោងចក្រម៉ាស៉ីនកិនស្រូវ​ នៅក្នុងតំបន់ក្រុមហ៊ុន​ 7NG ភូមិសន្លុង​ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ហេីយស្នាក់នៅទីនេះ​  ។  កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣​ ជនរងគ្រោះបាននិយាយប្រាប់ឈ្មោះ​ ទ្រី​ ចាន់គ្រឹស្នា​ ភេទប្រុស​ ជាកម្មករដូចគ្នា​ថា​ មិនសូវស្រួលខ្លួនទេ​ ឈ្មោះ​ ទ្រី​ ចាន់គ្រឹស្នា​ បានប្រាប់ឱ្យទៅពេទ្យដែរ​ តែជនរងគ្រោះមិនព្រមទៅ​ ចេះតែនិយាយថា​ សំពាយយេីងប៉ុនណា យកប៉ណ្ណឹងទៅ​ រហូតដល់វេលាម៉ោង​ ២២និង០០នាទី​ យប់ថ្ងៃដដែល​ ជនរងគ្រោះក៏ចូលដេកនៅក្នុងបន្ទប់របស់ខ្លួន​តែម្នាក់ឯង​ ចំណែកឈ្មោះ​ ទ្រី​ ចាន់គ្រឹស្នា​ ទៅដេកនៅផ្ទះរបស់ខ្លួននៅភូមិតាកែវទី២​ ឃុំវិហារសួគ៌​  ។ លុះដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣​ វេលាម៉ោង​៦និង៣០នាទី​ព្រឹក ឈ្មោះ​ ទ្រី​ ចាន់គ្រឹស្នា​ បានចូលមកកន្លែងធ្វេីការ​ ហេីយចូលរកជនរងគ្រោះ​នៅក្នុងបន្ទប់តែមិនឃេីញ​ ក៏ដេីររកនៅខាងក្រោយបន្ទប់​ ឃេីញជនរងគ្រោះស្លាប់ដោយចងកនៅនឹងដេីមស្វាយទៅហេីយ ទើបរាយការណ៍ជូនសមត្តិកិច្ចនគរបាលប៉ុស្តិ៍សន្លុង។ បន្ទាប់មកសមត្ថកិច្ចនគរបាលជំនាញពិនិត្យហេតុ​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្លុង​ គ្រូពេទ្យ​ ក្រុមប្រឹក្សាឃុំ លោកមេភូមិ​ និងក្រុមគ្រួសារសពបានពិពិត្យសាកសព រួចសន្និដ្ឋានថា៖ ជនរងគ្រោះស្លាប់ដោយសារ ចងកធ្វេីអត្តឃាតប្រាកដមែន ហើយបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖