យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា ស្ថានទូតចិននៅទីក្រុងសេអ៊ូលនាថ្ងៃទី១៥ ខែកុម្ភៈបានប្រកាសថា ប្រទេសចិននឹងបន្តការចេញទិដ្ឋាការរយៈពេលខ្លីដល់ពលរដ្ឋកូរ៉េក្នុងសប្តាហ៍នេះ។
ក្នុងសេចក្តីជូនដំណឹងតាមបណ្តាញសង្គម ស្ថានទូតចិនបានបញ្ជាក់ថា វិធានការខាងលើនឹងចូលជាធរមានចាប់ពីថ្ងៃទី១៨ ខែកុម្ភៈតទៅ។
កាលពីសប្តាហ៍មុន ប្រទេសកូរ៉េខាងត្បូងបានបន្តការចេញទិដ្ឋាការរយៈពេលខ្លីដល់ភ្ញៀវទេសចរមកពីប្រទេសចិន បន្ទាប់ពីរលកនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិនបានឈានដល់កម្រិតកំពូល ហើយស្ថានភាពជំងឺរាតត្បាតបានឈានចូលដំណាក់កាលស្ថិរភាព។ យោងតាមលោក Kim Seong-ho មន្ត្រីនៃក្រសួងមហាផ្ទៃកូរ៉េ រដ្ឋាភិបាលកូរ៉េនឹងពិចារណាបន្ធូរបន្ថយជាបណ្តើរៗនូវការរឹតត្បិត COVID-19 សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសចិន បន្ទាប់ពីការវាយតម្លៃយ៉ាងទូលំទូលាយអំពីស្ថានភាពជំងឺរាតត្បាតនាពេលអនាគត។
កាលពីដើមខែមករា ប្រទេសកូរ៉េខាងត្បូងបានរឹតបន្តឹងលើភ្ញៀវមកពីប្រទេសចិន ចំពេលមានការកើនឡើងយ៉ាងឆាប់រហ័សនៃករណី COVID-19 នៅក្នុងប្រទេស ហើយបេសកកម្មការទូតរបស់កូរ៉េខាងត្បូងនៅក្នុងប្រទេសចិនក៏បានផ្អាកការចេញទិដ្ឋាការរយៈពេលខ្លីផងដែរ។ លើសពីនេះ អ្នកដែលមកពីប្រទេសចិនត្រូវតែគោរពតាមបទប្បញ្ញត្តិនៃការធ្វើតេស្តរក COVID-19 មុន និងក្រោយពេលចូលប្រទេសកូរ៉េខាងត្បូង ។ ជាការឆ្លើយតប ចិនក៏បានផ្អាកទិដ្ឋាការរយៈពេលខ្លីសម្រាប់ពលរដ្ឋកូរ៉េខាងត្បូងផងដែរ៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN-VNA