ព័ត៌មានទាន់ហេតុការណ៍៖

អ្នកគាំទ្រម្នាក់ត្រូវបានកាត់ទោសពីបទវាយដំលើអ្នកចាំទី Aaron Ramsdale របស់ក្រុមកាំភ្លើងធំ Arsenal

ចែករំលែក៖

បុរស​ម្នាក់​ត្រូវ​បាន​ហាមប្រាម​មិន​ឱ្យមើលការប្រកួត​បាល់ទាត់​រយៈពេល​៤​ឆ្នាំ​បន្ទាប់​ពី​គាត់​បាន​វាយ​ប្រហារ​អ្នក​ចាំទី Aaron Ramsdale របស់​ក្រុម Arsenal នៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​ភាគ​ខាង​ជើង​ទីក្រុង​ឡុង Ramsdale វ័យ២៤ឆ្នាំត្រូវបានទាត់ចំពីក្រោយ បន្ទាប់ពីក្រុមកាំភ្លើងធំបានយកឈ្នះក្រុម Spurs ក្នុងលទ្ធផល នៅកីឡដ្ឋាន Tottenham Hotspur កាលពីខែមករា។

Joseph Watts អាយុ៣៥ឆ្នាំមកពី Dalston ភាគខាងកើតទីក្រុងឡុងបានបង្ហាញខ្លួននៅតុលាការ Uxbridge Magistrates ជាកន្លែងដែលគាត់បានសារភាពថា មានកំហុសក្នុងការវាយដំ។ គាត់ក៏ត្រូវបានធ្វើកិច្ចសន្យារក្សាសណ្តាប់ធ្នាប់សហគមន៍ និងប្រាប់ឱ្យបង់ប្រាក់សំណងដល់ Ramsdale ចំនួន១០០ផោន

Ramsdale បានដើរតួយ៉ាងសំខាន់ក្នុងការធានាបានជ័យជម្នះ របស់ Arsenal រវាងគូប្រជែងជិតស្និទ្ធទាំងកាលពីថ្ងៃទី១៥ ខែមករា។ តុលាការ​បានឲ្យដឹង​ថា គាត់​បាន​ប្រារព្ធ​ពិធី​ទទួល​ជ័យ​ជម្នះ ហើយ​បានអបអរ​របស់​គាត់​ក្រោពី​គ្រាប់​បាល់ចូល ប​ន្ទាប់មក​គាត់​ត្រូវ​បាន​គេ​វាយដំ

អ្នកគាំទ្រក្រុម Tottenham លោក Watts បានរត់ចុះពីលើជណ្តើរពីកន្លែងដែលគាត់កំពុងអង្គុយ ឡើងលើរនាំងមួយ និងទៅលើផ្ទាំងបដាផ្សាយពាណិជ្ជកម្ម មុនពេលទាត់ Ramsdale ពីក្រោយ ហើយរត់ត្រឡប់ទៅកន្លែងឈរវិញ។ គាត់ក៏បានសារភាពថា បានបោះកាក់ចំនួននៅលើទីលានក្នុងអំឡុងពេលប្រកួត។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ជនរងគ្រោះដែលបានអះអាងទៅកាន់តុលាការ អ្នកចាំទី Ramsdale បាននិយាយថា គាត់ត្រូវតែទៅជួបអ្នកម៉ាស្សា ដោយសារតែខ្នងរបស់គាត់មានអារម្មណ៍ថា ធ្ងន់ប៉ុន្តែមិនមានស្នាមនៅលើស្បែករបស់គាត់ទេ។

គាត់បាននិយាយថា “ខ្ញុំមិនដែលមាននរណាម្នាក់ចូលក្នុងទីលាន ហើយទាត់ខ្ញុំទេ ខ្ញុំគិតថា វាមិនអាចទទួលយកបានទេដែលខ្ញុំគួរតែត្រូវបានគេវាយដំនៅកន្លែងធ្វើការ” កីឡាករអន្តរជាតិអង់គ្លេសរូបនេះបានបន្ថែមថា គាត់មានការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះឧប្បត្តិហេតុស្រដៀងគ្នានេះដែលកើតឡើងនាពេលអនាគត។

អ្នកបង្កហេតុ Watts បានសារភាពថា គាត់ស្រវឹងនៅពេលនោះមានកាក់ដែលបានបោះចូលទីលាន ខណៈដែលតុលាការបានស្តាប់ថា គាត់ត្រូវបានគេចាត់ទុកថាមានចរិតល្អ។ បន្ថែមពីលើការចោទប្រកាន់ពីបទបង្ករបួសស្នាម គាត់បានសារភាពថា មានកំហុសក្នុងការគប់កាំជ្រួចទៅកាន់កន្លែងលេងបាល់ទាត់ ហើយបន្តទៅតំបន់ដែលនៅជាប់នឹងកន្លែងលេង។

ភ្លាមៗបន្ទាប់ពីការវាយប្រហារ ក្លិបTottenham បានប្រកាសថា អ្នកគាំទ្រនឹងប្រឈមមុខនឹងការហាមឃាត់ជាបន្ទាន់ សមាគមកីឡាករបាល់ទាត់អាជីព (PFA) និងសមាគមបាល់ទាត់ (FA) អង់គ្លេសក៏បានថ្កោលទោសចំពោះអ្វីដែលបានកើតឡើងផងដែរ

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖