ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើ Pedri របស់ Barcelona រងរបួសសរសៃពួរអវត្តមានក្នុងជំនួបជាមួយ Cadiz រាត្រីនេះ

ចែករំលែក៖

ក្រុមរបស់គាត់បានប្រកាសថា ខ្សែបម្រើ Pedri របស់ Barcelona បានរងរបួសសរសៃពួររបស់គាត់ក្នុងការបញ្ចប់ក្នុងលទ្ធផលស្មើ ជាមួយនឹងក្រុម Manchester United ក្នុងការប្រកួតក្របខ័ណ្ឌ Europa League កាលពីដើមសប្តាហ៍នេះជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះនឹងអវត្តមានរហូតដល់សប្តាហ៍។

Pedri បានប្តូរ​ចេញ​នៅ​តង់​ទី​មួយ​នៃ​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ គាត់ត្រូវបានជំនួសដោយកីឡាករ Sergi Roberto

សេចក្តីថ្លែងការណ៍របស់ Barcelona មិនបានបញ្ជាក់ថា Pedri នឹងត្រូវអវត្តមានរយៈពេលប៉ុន្មាននោះទេ ប៉ុន្តែកាសែតអេស្ប៉ាញ Diario AS បានផ្សាយថា គាត់អាចត្រូវអវត្តមានរយៈពេលសប្តាហ៍ ដោយ ធ្វើឲ្យកីឡាកររូបនេះពីការប្រកួតជើងទីនៅទឹកដី Manchester United ក៏ដូចជាការប្រកួត Copa del Rey ទល់នឹងគូប្រជែង Real Madrid

Barcelona បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កីឡាករ Pedri របស់ក្លិFC Barcelona បានរងរបួសសាច់ដុំ Rectus femoris នៅភ្លៅខាងស្តាំរបស់គាត់ ព័ត៌មាននេះកើតឡើងដូចជាការប៉ះទង្គិចពិតប្រាកដចំពោះ Barcelona ត្បិត Pedri ស្ថិតក្នុងទម្រង់លេងយ៉ាងអស្ចារ្យ ហើយបានដើរតួយ៉ាងសំខាន់ក្នុងការមិនចាញ់អស់រយៈពេលជាយូរមកហើយ

Barcelona ឈរកំពូលតារាង La Liga មាន៥៦ពិន្ទុពី២១ប្រកួត។ ក្រុមនេះ​ត្រូវ​ជួប​ក្រុម​លេខ១៦ Cadiz នៅ​រាត្រីថ្ងៃ​អាទិត្យនេះវេលាម៉ោង៣អធ្រាត្រម៉ោងនៅកម្ពុជា ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖