ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបិសាចក្រហម Manchester United បន្តរកបានជ័យជម្នះតាមកាន់តែកៀកក្រុមកំពូលតារាង

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United បានបន្តជ័យជម្នះក្នុងក្របខ័ណ្ឌ Premier League សម្រាប់ការប្រកួតសប្តាហ៍ទី២៤របស់ខ្លួន ដោយបានយកឈ្នះក្រុមភ្ញៀវកញ្ជ្រោងកំណាច Leicester City ក្នុងលទ្ធផល៣ទល់០កាលពីរាត្រីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។

៣គ្រាប់របស់ក្រុម Man Utd រកបានដោយខ្សែប្រយុទ្ធ Marcus Rashford ២គ្រាប់ ដែលកីឡាករខ្សែប្រយុទ្ធអង់គ្លេសរូបនេះមកដល់ពេលនេះបានជាប់ឈ្មោះ ជាកីឡាករមួយដែលមានភាពប្រយុទ្ធមុតស្រួចបំផុតម្នាក់ដោយអាចរកគ្រាប់បាល់បានជាបន្តបន្ទាប់ស្ទើររាល់ការប្រកួត។ គាត់រកបានគ្រាប់បាល់១គ្រាប់នៅតង់ទីនាទីទី២៥ និងគ្រាប់ទី២នៅតង់ទី២នាទីទី៥៦។

ចំណែកគ្រាប់ទី៣ស៊ុតបញ្ចូលទីដោយខ្សែបម្រើប្រយុទ្ធ Jadon Sanchoនៅនាទីទី៦១  ធ្វើឲ្យបញ្ចប់ការប្រកួតម្ចាស់ផ្ទះ Man Utd យកឈ្នះ Leicester City ​ក្នុងលទ្ធផល៣ទល់នឹង០។

បញ្ចប់ការប្រកួតសប្តាហ៍នេះ Man Utd យកបាន៣ពិន្ទុសរុបដោយមាន៤៩ពិន្ទុ ស្ថិតនៅលេខរៀងទី៣បណ្តោះអាសន្នតាមពីក្រោយក្រុមលេខរៀងទី២ Man City ដែលមាន៥២ពិន្ទុ និងក្រុមលេខរៀងទី១កាំភ្លើងធំ Arsenal ដែលមាន៥៤ពិន្ទុ។

ការប្រកួតបន្ទាប់ក្រុម Man Utd នឹងត្រូវធ្វើការធ្ងន់ដោយត្រូវប៉ះ Barcelona នៅថ្ងៃទី២៤ កុម្ភៈខាងមុខសម្រាប់ជើងទី២នៃការប្រកួតក្របខ័ណ្ឌ UEFA Europa League ក្រោយពីការប្រកួតជើងទី១ក្រុមទាំង២ទទួលបានលទ្ធផលស្មើគ្នា ២ទល់២ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

 


ចែករំលែក៖