ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ សមត្ថកិច្ចកម្ពុជា ទទួលបណ្តឹង ៥ករណីថែមទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិ ៣៦នាក់

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ថា៖​ កម្លាំងសមត្ថកិច្ចកម្ពុជា​ បានទទួលសំណើចំនួន ០៥ករណីថែមទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេសចំនួន ៣៦នាក់​ ,នេះបើ​គិតចាប់ពីម៉ោង ៣៖០០នាទី នាថ្ងៃទី១៨ ដល់វេលាម៉ោង ៣៖០០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងបន្តថា​ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៧៥១ករណី មានមនុស្ស ១,៨៣៤នាក់ 

២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៧១៦សំណើ និងបិទសំណុំរឿង ២៤៤សំណើ (រកឃើញមនុស្ស ១,០៩៦នាក់, ឃាត់ខ្លួនជនសង្ស័យ ១២៣នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង) 

៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៣៥ករណី៕

ដោយ​៖អារុណ​រះ


ចែករំលែក៖