ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីតាលីស្នើឱ្យខ្សែប្រយុទ្ធប្រេស៊ីល Robinho ជាប់ពន្ធនាគារនៅក្នុងប្រទេសកំណើត

ចែករំលែក៖

អ៊ីតាលីបានស្នើសុំឱ្យអតីតខ្សែប្រយុទ្ធ AC Milan និងជាជម្រើសជាតិប្រេស៊ីល Robinho ជាប់ពន្ធនាគាររយៈពេលឆ្នាំពីបទរំលោភនៅក្នុងប្រទេសកំណើតរបស់គាត់ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកបានរាយការណ៍ដោយដកស្រង់ពីក្រសួងទំនាក់ទំនងបរទេសរបស់ប្រទេសប្រេស៊ីល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងទំនាក់ទំនងបរទេសប្រេស៊ីលបានបញ្ជាក់ថា ខ្លួនបានទទួលសំណើបែបនេះដោយមិនបញ្ចេញឈ្មោះកីឡាករ។ មេធាវីការពារក្តីរបស់ Robinho មិនអាចទាក់ទងសុំការបំភ្លឺបានទេ។

ក្រសួងបានបន្ថែមថា សំណើនេះនឹងត្រូវបានវិភាគដោយនាយកដ្ឋានបញ្ជូនទ្រព្យសម្បត្តិ និងសហប្រតិបត្តិការផ្លូវច្បាប់អន្តរជាតិរបស់ក្រសួងយុត្តិធម៌។

Robinho ដែលមានឈ្មោះពេញថា Robson de Souza រស់នៅក្នុងប្រទេសប្រេស៊ីល ហើយតែងតែបដិសេធការចោទប្រកាន់ក្នុងករណីខាងលើ

កាលពីដើមសប្តាហ៍នេះក្រសួងយុត្តិធម៌របស់ប្រទេសអ៊ីតាលីបានចេញដីកាចាប់ខ្លួនកីឡាកររូបនេះ បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសនេះបានបញ្ជាក់ពីការផ្តន្ទាទោសរបស់គាត់ពីបទរំលោភកាលពីខែមករា។ប៉ុន្តែប្រទេសនៅអាមេរិកខាងត្បូងមិនធ្វើបត្យាប័នសញ្ជាតិរបស់ខ្លួនទេ ដែលមានន័យថា Robinho នឹងប្រឈមមុខនឹងការចាប់ខ្លួន ប្រសិនបើគាត់ធ្វើដំណើរទៅក្រៅប្រទេស។

តុលាការទីក្រុង Milan កាលពីឆ្នាំ២០១៧ បានរកឃើញថា Robinho និងជនជាតិប្រេស៊ីលនាក់ផ្សេងទៀតមានទោសពីបទរំលោភបូកនារីម្នាក់ បន្ទាប់ពីនាងផឹកស្រានៅក្នុងឌីស្កូ។ ការកាត់ទោសនេះត្រូវបានបញ្ជាក់ដោយតុលាការឧទ្ធរណ៍ក្នុងឆ្នាំ២០២០ និងមានសុពលភាពដោយតុលាការកំពូលរបស់ប្រទេសអ៊ីតាលីកាលពីខែមុន

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖