ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកបាណន់​ បង្រ្កាប​និងឃាត់ខ្លួនមនុស្ស២នាក់​ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ជនសង្ស័យ​ចំនួន​ ០២នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ស្រុកបាណន់​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជាបន្ដបន្ទាប់​ ក្នុងករណីគ្រឿងញៀនពីរផ្សេងគ្នា។ 

ប្រភពដដែលបន្តថា​ លោកវរសេនីយ៍ឯក​ ប៉ា​ន់​ វ៉ា​ន់​នី​អធិការនគរ បាលស្រុកបា​ណ​ន់​ កាលពីថ្ងៃទី២២ ខែកុម្ភៈម្សិលមិញនេះ​ ​ដឹកនាំកម្លាំងចុះបង្ក្រាបករ​ណី​គ្រឿងញៀនបា​នចំនួន០២ករណីឃា​ត់​ខ្លួន​ជនសង្ស័យ​ ០២នាក់​ រួមនឹង​វត្ថុតាងថ្នាំញៀន ០៤ថង់ (ថង់ធំ ០១ថង់ និងថង់តូច ០៣ថង់)។ 

ប្រភពដដែល​បានឱ្យដឹងទៀតថា​ ជាក់ស្ដែង​ កាលពីវេលាម៉ោង ១៦និង៣០ នា ទីបង្ក្រាប ០១ ករណីក្នុងបទល្មើសជាក់ ស្តែង នៅចំណុចភូមិក្រពើជើង ឃុំភ្នំសំពៅ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ឈ្មោះទឿម ពីន ភេទប្រុស អា យុ២២ឆ្នាំទីលំនៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ ដំបង វត្តុតាងមាន៖

-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ០២ថ​ង់ ។

លុះនៅវេលាម៉ោង ៨​ និង៣០នាទីព្រឹកថ្ងៃព្រហ​ស្បត្តិ៍​បានចុះបង្ក្រាប០១ករណីក្នុងបទល្មើសជាក់ស្តែងនៅចំណុចភូមិសំ​ណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ឈ្មោះ ហេង ភួយហៅខួចភេទប្រុ សអាយុ ៣៣ឆ្នាំ មានទីលំនៅ ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅស្រុកបាណន់ ខេត្តបាត់ ដំបង វត្តុតាងមាន៖

-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ០២ថង់(ធំ ០១ថង់ និងតូច ០១ថង់)

-ម៉ូតូ ០១គ្រឿងម៉ាកYAMAHA-MXKINGពណ៌ស លាយពណ៌ខៀវត្រួយចេក ពាក់ស្លាកលេខ1L- 9342 លេខម៉ាសុីន​G3​D4E-1019299 

-ទូរស័ព្ទដៃ ០២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានឃាត់ខ្លួននិងក សាងសំណុំ រឿងបញ្ជូនមកផែនជំនាញអនុវត្តតាមនីតិវិធី ច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖