ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៤៩​នាក់​ ក្នុងបទល្មើស​គ្រឿងញៀនចំនួន​២២​ករណី​​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ម្សិលមិញ!

ចែករំលែក៖

​ភ្នំពេញ​៖​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ខណៈ​ដែល​ជនសង្ស័យ​ចំនួន​៤៩​នាក់​(​ស្រី​៤​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២២​ករណី​ទូ​ទាំង​ប្រទេស​ កាលពីថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣ម្សិលមិញនេះ​ ។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៤៩​នាក់​ រួម​មាន​៖​ ​ជួញដូរ​ ៩​ករណី​ ឃាត់​មនុស្ស​​ ២៥​នាក់​(​ស្រី​ ២​នាក់​)​ ,​ដឹក​ជញ្ជូន​ រក្សា​ទុក​ ៦​ករណី​ ឃាត់​មនុស្ស​ ៨​នាក់​(​ស្រី​ ២​នាក់​)​ និងប្រើប្រាស់​ ៧​ករណី​ ឃាត់មនុស្ស​ ១៦​នាក់​ ។​

ចំណែក​​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ រួម​មាន​៖​​មេ​តំ​ហ្វេ​តា​មីន​ ម៉ាទឹកកក​(Ice)​ ស្មេីនិង​ ១០១,០​ក្រាម​ និង​១៤​កញ្ចប់​តូច​។​

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផល​​ ៩អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ក្នុងនោះ​កម្លាំង​នគរបាល​ ៨​អង្គភាព​ និងកម្លាំង​កងរាជអាវុធហត្ថ​១អង្គភាព​ មានដូចខាងក្រោម​៖

១​ /​ មន្ទីរ​៖​ ជួញដូរ​ ៤​ករណី​ ឃាត់​ ៦​នាក់​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ៨​នាក់​ ចាប់​យក​Ice​ ១៥,៧២​ក្រាម​។​ 

២​ /​ បាត់ដំបង​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១,៣៩​ក្រាម​។​ 

៣​ /​ កំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​Ice​ ០,១៣​ក្រាម​។​ 

៤​ /​ រាជធានី​ភ្នំពេញ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ០,២៥​ក្រាម​។​ 

៥​ /​ ព្រៃវែង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,៨០​ក្រាម​។​ 

៦​ /​ ព្រះ​សីហ​នុ​៖​ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ៦៧,៦៤​ក្រាម​។​ 

៧​ /​ តាកែវ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ៣,៧៦​ក្រាម​។​ 

៨​ /​ ត្បូងឃ្មុំ​៖​ រក្សា​ទុក​ ៤​ករណី​ ឃាត់​ ៦​នាក់​ ស្រី​ ២​នាក់​ ចាប់​យក​Ice​ ១៤​កញ្ចប់​តូច​។​

ដោយឡែក​កងរាជអាវុធហត្ថ​ ៖​ ១​អង្គភាព​ 

១​ /​ បាត់ដំបង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១១​នាក់​ ស្រី​ ២​នាក់​ ចាប់​យក​Ice​ ១១,៤៤​ក្រាម​ ៕

ដោយ​៖សហការី​(រូបភាព៖ ឯកសារ)


ចែករំលែក៖