ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិអប្សរាដាក់របាំងសំណាញ់ការពារសត្វប្រចៀវនៅប្រាសាទអង្គរវត្ត

ចែករំលែក៖

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរាបាន និងកំពុងដាក់សំណាញ់ការពារសត្វប្រចៀវនៅប្រាសាទអង្គរវត្ត ដើម្បីកុំឱ្យវាទៅទុំនៅលើដំបូលប្រាសាទ នោម និងលាមក ដែលធ្វើឱ្យប្រាសាទពុកផុយ និងធុំក្លិនដល់ភ្ញៀវទេសចរ។

អ្នកទទួលបន្ទុកកិច្ចការអភិរក្សនៅប្រាសាទអង្គរវត្ត នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា លោក សយ សុភារិន្ទ បានបញ្ជាក់ថា កន្លងមកអាជ្ញាធរជាតិអប្សរាបានរៀបចំដាក់សំណាញ់ការពារសត្វប្រចៀវជាច្រើនកន្លែងនៅតាមប្រាសាទអង្គរវត្ត ផងដែរដូចជា នៅរួតបាកាណ និងរួតព្រះពាន់នៃប្រាសាទអង្គរវត្ត។ 

លោកថ្លែងថា៖ «ដោយសង្កេតឃើញថា ខ្លោងទ្វារខាងលិចប្រាសាទអង្គរវត្ត មានសត្វប្រចៀវមករស់នៅច្រើន ហើយបាននោម និងលាមកធ្វើឱ្យថ្មប្រាសាទពុកផុយ និងធុំក្លិនដល់ភ្ញៀវទេសចរផង»។ 

សូមបញ្ជាក់ថា ការដាក់សំណាញ់ពេលនេះសរុបមានចំនួន ១៦០ម៉ែត្រការ៉េ ដែលអនុវត្តក្នុងខែកុម្ភៈ២០២៣ និងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣៕

ដោយ៖ សូរិយា


ចែករំលែក៖