ប៉ូលិសបានចាប់ផ្តើមការស៊ើបអង្កេតលើវីដេអូដែលបង្ហាញឱ្យឃើញកីឡាករបាល់បោះ Memphis Grizzlies Ja Morant កាន់កាំភ្លើងនៅក្នុងក្លិបរាត្រីមួយក្នុងរដ្ឋ Colorado ។
កីឡាករក្រុម All-Star រូបនេះបានសុំទោសបន្ទាប់ពីការផ្សាយបន្តផ្ទាល់នៅលើទំព័រ Instagram របស់គាត់កាលពីថ្ងៃសៅរ៍ ហើយត្រូវបានផ្អាកសម្រាប់ការប្រកួតយ៉ាងហោចណាស់២។ ពេលនេះប៉ូលិសក្នុងតំបន់កំពុងស៊ើបអង្កេតថា តើបុរសអាយុ២៣ឆ្នាំរូបនេះបានបំពានច្បាប់កាំភ្លើងដែរឬទេ?
ពួកគេបានបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើងក្នុងទីក្រុង Glendale ជិតក្រុង Denver ហើយកំពុងតែស៊ើបអង្កេតរឿងនេះ។
វាជាការស្របច្បាប់ក្នុងការកាន់កាំភ្លើងនៅក្នុងរដ្ឋ Colorado ជាមួយនឹងករណីលើកលែងមួយចំនួន រួមទាំងការកាន់កាប់ ខណៈពេលដែលស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ ឧប្បត្តិហេតុនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពី Grizzlies បានប្រកួតចាញ់១១៣ទល់៩៧ ក្រោមថ្វីដៃក្រុមDenver Nuggets ។
បន្ទាប់មក Morant បាននិយាយថា គាត់ទទួលខុសត្រូវទាំងស្រុង ដោយបន្ថែមថាគាត់នឹងទទួលបានជំនួយ ខណៈដែលស្ថាប័នបាល់បោះអាមេរិកNBA កំពុងស៊ើបអង្កេតដែរ។
Morant ទទួលបានជាមធ្យម២៧.១ពិន្ទុ និង៨.២ assists ក្នុងមួយប្រកួតក្នុងរដូវកាលនេះ ហើយបានបង្ហាញខ្លួនជាលើកទី២ជាប់ៗគ្នាឲ្យក្រុម All-Star Game កាលពីខែមុន។
នៅក្នុងការអវត្តមានរបស់ Morant Grizzlies ដែលបច្ចុប្បន្នជាលើកទី២នៅក្នុងការប្រកួត Western Conference បានចាញ់ក្រុម Los Angeles Clippers កាលពីថ្ងៃអាទិត្យ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)