ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ិន សុផាន្នី ៖ បើស្រឡាញ់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី សូមអញ្ជើញបងប្អូន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ស៊ិន សុផាន្នី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំជ្រៃធំស្រុករមាសហែក បានមានប្រសាសន៏ថាបើស្រឡាញ់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី សូមអញ្ជើញបងប្អូនចូលរួម បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា។

ការមានប្រសាសន៏បែបនេះធ្វើឡើងនាព្រឹកថ្ងៃទី១២ខែមីនា ឆ្នាំ២០២៣ ក្នុងពិធីបុណ្យផ្ការស្មីសាមគ្គីនិងសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងសម្ពោធសមិទ្ធផលនានា នៅវត្តអន្សោងស្ថិតនៅ ភូមិអន្សោង ឃុំជ្រៃធំ ស្រុករមាសហែក ដោយមានការចូលរួមពីសំណាក់ លោកស៊ូ ម៉ុល អភិបាលស្រុក អស់លោកក្រុម ការងារចុះមូលដ្ឋានឃុំលោកមេឃុំ លោកមេប៉ុស្តិ៍និងបងប្អូនប្រជាពលរដ្ឋក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាញ ជាច្រើននាក់ ផងដែរ។

លោកបន្តថា តាំងនាមលោក សៅ សុខា អនុប្រធាន ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុករមាសហែក សូមចូលរួមអបអរសាទរជាមួយព្រះតេជគុណព្រះចៅអធិការ ពុទ្ធបរិស័ទចំណុះជើងវត្តអន្សោង អាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមកសាងសមិទ្ធផល ផ្នែកពុទ្ធចក្រនេះឡើង ដើម្បីបម្រើសេចក្តីត្រូវការផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនៅក្នុងវត្តអន្សោង និងបានរៀបចំពិធីបុណ្យ និងសម្ពោធជាផ្លូវការនាពេលនេះ ។

លោកបន្តថា ការប្រារព្ធពិធីនាពេលនេះ គឺស្ថិតក្នុងបរិបទដែលព្រះរាជាណាចក្រកម្ពុជាយើងកំពុងមានសុខសន្តិភាព ពេញលេញ និងមានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រីដែលជា រាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលបានដឹកនាំប្រទេស បានធ្វើឱ្យមានរីកចម្រើនជាបន្តបន្ទាប់ឥតឈប់ឈរ។

លោកបានបន្ថែមថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេច តេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីបានបន្តដឹកនាំ ណែនាំឱ្យមន្ត្រីរាជរដ្ឋា ភិបាល និងមន្ត្រីគណបក្សប្រជាជនកម្ពុជា តាមរយៈក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សប្រជាជន កម្ពុជាចុះជួយមូលដ្ឋាន បន្តយកចិត្តទុកដាក់តាមការប្រគល់ភារកិច្ចទ្វេដងក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ នៅមូលដ្ឋាន រួមចំណែកតាមលទ្ធភាពក្នុងការកសាងសមិទ្ធផលនានា ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រនៅមូលដ្ឋាន ដោយអាទិភាពលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ, ទឹក, ភ្លើង, សាលារៀន, មន្ទីរពេទ្យ, វត្តអារាម ។ល។ សំដៅ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរឡើងជាលំដាប់ ចូលរួមការងារសង្គមជួយដោះស្រាយ ទុក្ខលំបាក និងជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះមហន្តរាយផ្សេងៗ ដែលបានកើតឡើងជាយថាហេតុ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់លោកអាចារ្យតំណាងគណៈកម្មការវត្តអន្សោង ថា ពាក់ព័ន្ធការកសាងសមិទ្ធផលនានាដែលបានដាក់សម្ពោធជាផ្លូវការនៅពេលនេះ នៅមានខ្វះថវិកាសងថ្លៃទិញសម្ភារៈសំណង់ជាង៦លានរៀល លោកប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំជ្រៃធំ និងសហការី ក៏សូមចូលរួមចំណែកនូវថវិកាចំនួន៦លានរៀល ដល់ព្រះចៅអធិការ និងគណៈកម្មការវត្តអន្សោង ដើម្បីដោះស្រាយសងថ្លៃសម្ភារៈ សំណង់ដែលនៅជំពាក់ផងដែរ ៕

ដោយ៖ សុថាន


ចែករំលែក៖