ព័ត៌មានទាន់ហេតុការណ៍៖

Man Utd វាយបកយកឈ្នះ Fulham ដែលមានគ្នា៩នាក់ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ FA Cup

ចែករំលែក៖

ក្រុមបិសាចក្រហម​ Manchester United បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដើម្បី​យក​ឈ្នះ​ក្រុម Fulham ដែលមានគ្នា៩​នាក់ និង​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ FA Cup ជាមួយ​នឹង​ជ័យជម្នះ​ដ៏ចម្រូងចម្រាស​នៅ Old Trafford។

ក្រុមរបស់លោក Marco Silva បានសម្លឹងមើលទៅលើផ្លូវសម្រាប់ការបង្ហាញខ្លួន៤ដងចុងក្រោយជាលើកទី២របស់ពួកគេចាប់តាំងពីពួកគេបានចាញ់ក្រុម West Ham ក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ១៩៧៥។ Jadon Sancho ហាក់​កំពុង​តែ​រក​គ្រាប់​បាល់​តាម​ស្មើ​បំប៉ោង​សំណាញ់​ទី ​ប៉ុន្តែកីឡាករ Willian បានរារាំងដោយយកដៃរបស់គាត់បាំងមិនឲ្យបាល់ចូលទី។

ដំបូងឡើយអាជ្ញាកណ្តាល Chris Kavanagh បានផ្តល់បាល់ជ្រុងមួយ ប៉ុន្តែ VAR បានណែនាំមន្ត្រីឱ្យពិនិត្យមើលការប៉ះដៃនេះក្នុងទីលាន ដោយ Willian តវ៉ា ហើយអ្នកចាត់ការលោក Silva មានការខឹងសម្បារយ៉ាងខ្លាំង។

លោក Silva ត្រូវបានពិន័យកាតក្រហម មុនពេលអាជ្ញាកណ្តាលKavanagh ឈានដល់ការសម្រេចចិត្តផ្តល់កាតក្រហមឲ្យកីឡាករWillian មួយទៀតក៏ត្រូវបានបណ្តេញចេញផងដែរ។ បន្ទាប់មកកីឡាករ Aleksander Mitrovic របស់ក្រុម Fulham នៅពីមុខបានរុញដៃអាជ្ញាកណ្តាល ខណៈដែលគាត់បានបង្ហាញកំហឹងយ៉ាងចាស់ដៃ ហើយបានក្លាយជាអ្នកទី៣ដែលត្រូវបានបណ្តេញចេញដោយកាតក្រហមមួយដែរ។

ក្រោយពេល Willian បានកាតក្រហមអាជ្ញាកណ្តាលបានផ្តល់បាល់ពិន័យប៉េណាល់ទីឲ្យទៅខាង Man United ហើយរ៉ាប់រងដោយ Bruno Fernandes បានស៊ុតបាល់ប៉េណាល់ទីបានសម្រេចនៅនាទីទី៧៥។ ក្នុង​ចន្លោះ​ពេល​ពីរ​នាទី Fulham បាន​បាត់​បង់​កីឡាករ២​នាក់ ព្រមទាំងគ្រូបង្វឹកផង នៅ២នាទីក្រោយមកខ្សែប្រយុទ្ធ Marcel Sabitzer រកគ្រាប់បាល់ទី២ឲ្យបិសាចក្រហមពីការបញ្ជូនបាល់របស់ Luke Shaw ធ្វើឱ្យក្រុម Man Utd នាំមុខ ២-១ មុនពេល Fernandes បន្ថែម១គ្រាប់ទៀតនៅចុងម៉ោងដើម្បីទម្លាក់ Fulham ចេញពី FA Cup ។

ក្រោយឈ្នះ Fulham ក្រុមបិសាចក្រហម Manchester United នឹងប្រកួតជាមួយ Brighton នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ Wembleyខណៈដែលមេឃខៀវ Manchester City ប៉ះ Sheffield United ៕

ដោយ៖ ភារៈ(រូបភាព ៖​ BBC Sport)


ចែករំលែក៖