ព័ត៌មានទាន់ហេតុការណ៍៖

សត្វដំរីព្រៃញីមួយក្បាលសង្ស័យឈឺពោះកើតកូន ក៏រអិលជើងធ្លាក់ចម្រាំងភ្នំងាប់

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ពលរដ្ឋប្រទះឃើញខ្មោចសត្វដំរីមួយក្បាលត្រង់ចំណុចក្រុមចុងរ៉ាង ភូមិ ពូហ្យាម ឃុំ សែន មនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរីនៅគ្រាដែរស្ថាប័នជំនាញព្យាយាមលាក់បាំងករណីសត្វដំរីងាប់នេះ។

សមត្ថកិច្ចឱ្យដឹងថា ក្រោយពីពលរដ្ឋប្រទះឃើញសាក សពសត្វដំរីហើយរាយការណ៍ដល់សមត្ថកិច្ចជំនាញ ក៏ចុះទៅដល់កន្លែងកើតហេតុ នៅវេលាម៉ោង១០ ព្រឹកថ្ងៃ ទី២៤ខែ មីនា ឆ្នាំ២០២៣ រួមមានកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង សហការជាមួយ កម្លាំងបរិស្ថានស្នាក់រងរកាថ្មី និងក្រុមការងារ អង្គការ WCS រួមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានសមាសភាពចូលរួមសរុបចំនួន ២៧នាក់ស្រី០១នាក់ ។ ក្រុមការងារបានចុះដល់ទីតាំងជាក់ស្តែង បានឃើញសាកសពសត្វដំរីព្រៃញីងាប់ជាប់អូរ ដែលមានភិនភាគ ហើមស្អុយ ស្ថានភាពសណ្ឋានដីច្រាំងថ្ម ។ពេលដល់ទីតាំងកើតហេតុក្រុមការងារ បានវាស់វែងសត្វដំរី (បណ្តោយ ៤,២ ម និងកម្ពស់ ២,៣ មនិងទំហំជើង មុខ០,៧២ មជើងក្រោយ០,៥៨ ម)។ ក្រុមការងារពុំទាន់អាចសន្និដ្ឋាន  និងធ្វើការកោសល្យវិច័យ បាននៅឡើយទេ រងចាំក្រុមពសុពេទ្យនៃមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងក្រុមពសុពេទ្យរបស់អង្គការ WCS ,WWF ដើម្បីពិនិត្យធ្វើកោសល្យវិច័យលើសាកសពសត្វដំរីព្រៃខាង លើនេះបន្តទៀត។

ជុំវិញពត៌មានខាងលើនេះលោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីឱ្យដឹងថា តាមការសន្និដ្ឋានរបស់ជំនាញដំរីញីខាងលើប្រហែលមានកូននៅក្នុងពោះប្រាកដមែន ។ ប៉ុន្តែលោកថា ពត៌មានជាក់លាក់ក្រុមការងារពេទ្យសត្វខាងអង្គការនិងបញ្ជាក់នៅថ្ងៃស្អែក៕

ដោយ៖ សូរិយា


ចែករំលែក៖