ព័ត៌មានទាន់ហេតុការណ៍៖

លោក ឡ​ន វ​ណ្ណា ភ្នាក់ងារ​ឆ្លង​ឆ្លើយ​ព័ត៌មានទូរទស្សន៍ ភី​អិន​អិនប្រចាំ​តំបន់ ឦសានធ្លាក់អណ្តូងរងរបួសបញ្ជូនទៅប្រទេសវៀតណាមពេលនេះបញ្ជូនមកវិញហើយ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោក ឡ​ន វ​ណ្ណា ភ្នាក់ងារ​ឆ្លង​ឆ្លើយ​ព័ត៌មានទូរទស្សន៍ ភី​អិន​អិន ប្រចាំ​តំបន់​ឦសានដែលបានជួបឧបទ្ទវហេតុ​ដើរ​ធ្លាក់​រណ្តៅ​អណ្តូងទឹក​មួយ​កនកន្លែងដោយចៃដន្យបណ្តាលឱ្យរង​របួសយ៉ាងធ្ងន់ធ្ងរ នា​ល្ងាច​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ហើយត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​បន្តទៅ​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​វៀតណាមនោះពេលនេះបានបញ្ជូនមកលំនៅឋានឯក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងវិញហើយ។

ស្ថានភាពជំងឺលោកឡនវណ្ណាក្រោយបញ្ជូនទៅសង្គ្រោះនៅឯពេទ្យក្នុងប្រទេស់វៀតណាមនោះហាក់មិនមានការធូរស្រាលឡើងវិញសោះដោយសារអស់លទ្ធភាពព្យាបាលសភាពកាន់តែធ្ងន់ធ្ងរទៅៗមានសង្ឃឹមតិចបំផុតទើបត្រូវបញ្ជូនត្រឡប់មកវិញនាវេលាល្ងាចថ្ងៃទី២៤ខែមីនាឆ្នាំ២០២៣នេះ។

បើ​តាម​ប្រភព​ថាលោក ឡន វណ្ណា នៅវេលា​ល្ងាច​ថ្ងៃ​កើតហេតុគាត់បាន​ដើរ​ថតរូប​ទេសភាព នៅ​ក្នុង​បរិវេណ​ផ្ទះ​របស់​ខ្លួនតែចៃដន្យអាក្រក់ឈានជើងដើរធ្លាក់ចូលក្នុងអណ្តូងចាស់មួយដែលគេបន្សល់ទុជាយូរមកហើយនោះថែមទាំងមានស្មៅងាប់គ្របពីលើមិនមានគំរបប្រហែលមើលមិនដឹងឡើយ។

ក្ក្នុងហេតុការណ៍ដែលកើតនោះប្រពន្ធ​របស់​ជន​រង​គ្រោះ​ក៏បាន​ឮសំឡេងទូរស័ព្ទរោទ៍ក៏ទទួលសំឡេងប្តី​យ៉ាង​ខ្លី​ថា «​ជួយ​បង​ផង បង​ធ្លាក់​ក្នុង​អណ្តូង​» បន្ទាប់​ពីដឹង​រឿងភ្លាមក៏​បាន​ដើរ​រក​ជុំវិញ​ផ្ទះប៉ុន្តែ​មិនឃើញ​តែ​ឮ​សំឡេង​ល្វើយ​ៗពីរណ្តៅអណ្តូងមួយកន្លែងដែលនៅពីខាងក្រៅរបងក្បែរនោះចំងាយប្រហែល២០ម៉ែត្រពីផ្ទះរបស់ខ្លួនដែល​គេទុក​ចោល​នៅ​ជាប់​ព្រំ​ដី​គ្នា។ ខណៈ​ពេលប្រពន្ធដើរទៅ​អើតមើលក៏ប្រទះ​ឃើញប្ដីនៅ​ក្នុង​អណ្តូងទាំងសភាព​រង​របួស​ធ្ងន់ធ្ងរផង។ប្រភពបន្តថាអណ្តូង​នេះ​មានជម្រៅ​ប្រមាណ​ជាង​៣០​ម៉ែត្រឯណោះ។

សមត្ថកិច្ច​ក្រុង​សែន​មនោ​រម្យ និង​រថយន្ត​សង្គ្រោះ​បន្ទាន់ បាន​នាំរថយន្ត​ស្ទូចជួយសង្គ្រោះ​ចេញពី​រណ្តៅ​អណ្តូង​នោះ​បាន​ដោយ​ជោគជ័យ​នៅ​វេលា​ម៉ោង​៨​៖៣០​នាទី​យប់ ក៏​បញ្ជូនទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត

ដោយស្ថានភាពធ្ងន់ធ្ងរក៏បន្តទៅមន្ទីរពេទ្យ​ប្រទេសវៀតណាមតែដោយសារនៅទីនោះអស់លទ្ធភាពក្នុងការព្យាបាលបន្តទើបបញ្ជូនត្រឡប់មកផ្ទះវិញ។

សូមបញ្ជាក់ថា រហូតមកដល់វេលាម៉ោង២១៖០០នាទីយប់ថ្ងៃទី២៤ ខែមីនាឆ្នាំ២០២៣ លោក ឡន វណ្ណា បានទទួលមរណភាពហើយ ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖