ឪពុករបស់គាត់ឈ្មោះ Daniel បានប្រាប់សារព័ត៌មាន Cadena SER កាលពីថ្ងៃពុធថា កូនរបស់គាត់ជនជាតិអេស្ប៉ាញដើមកំណើតរបស់ក្លិប Real Madrid កីឡាករ Alvaro Rodriguez បានជ្រើសរើសលេងឱ្យក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ។
ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំដែលកើតនៅ Palamos ក្នុង Costa Brava រូបនេះបានបង្ហាញខ្លួនចំនួន៤ដងជាមួយក្រុមអេស្ប៉ាញក្នុងកម្រិតអាយុក្រោម១៨ឆ្នាំ ប៉ុន្តែបានបង្ហាញខ្លួនចំនួន៨ដងជាមួយនឹងក្រុមអាយុក្រោម២០ឆ្នាំរបស់អ៊ុយរ៉ាហ្គាយ។
ជាកូនប្រុសដែលមានម្តាយជាជនជាតិអេស្ប៉ាញ និងឪពុកជាអតីតកីឡាករជម្រើសជាតិអ៊ុយរ៉ាហ្គាយ Daniel ដែលត្រូវបានគេស្គាល់ថា ឈ្មោះ Coquito – Alvaro Rodriguez បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម Real Madrid ក្នុងខែមករា ក្នុងការប្រកួតពានរង្វាន់ Copa del Rey លើក្រុម Cacereno។ គាត់ក៏បានធានាបាននូវលទ្ធផលស្មើសម្រាប់ Real Madrid ក្នុងការប្រកួត Madrid Derby កាលពីខែមុនដោយស៊ុតបញ្ចូលទីនៅចុងម៉ោងទល់នឹង Atletico Madrid។
Coquito បានប្រាប់ Cadena SER ថា “គាត់បានប្រាប់ខ្ញុំថាប៉ា ខ្ញុំដឹងថាខ្ញុំអាចលេងឱ្យក្រុមអេស្ប៉ាញ ប៉ុន្តែខ្ញុំចង់ក្លាយជា Charrua ខ្ញុំចង់លេងឱ្យក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ” ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)