ព័ត៌មានទាន់ហេតុការណ៍៖

សូមអញ្ជើញចូលរួមទស្សនាពិធីបើក និងបិទ នៃការប្រកួតកីឡាគ្រប់ប្រភេទ ក្នុងព្រឹត្តិការណ៍ SEA Game-ASEAN Para Games!

ចែករំលែក៖

ភ្នំពេញ ៖ ទាល់តែត្រូវមួយព្រនង់របស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទើបមន្រ្តីមួយក្តាប់តូចទាំងនោះ ភ្ញាក់ពីដំណេក! បើពុំនោះទេ ដើម្បីផលប្រយោជន៍ក្រុមខ្លួន ទោះប៉ះពាល់ដល់កិត្តិយស និងមុខមាត់ជាតិយ៉ាងណា ក៏ពួកគេមិនយល់ និងគិតដែរ! មេត្តាអាណិតដល់ សម្តេចតេជោ ផង លោកប្រឹងណាស់ ដើម្បីប្រជាពលរដ្ឋ ប្រទេសជាតិ ពិសេសអោយពិភពលោកបានឃើញ ពី សន្តិសុខ សន្តិភាព ការរីកចម្រើន អភិវឌ្ឍន៍ នៅប្រទេសកម្ពុជា ។ 

ទីបំផុត ! គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអារគ្នយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា , អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និង កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ សូមជម្រាបជូនសាធារណៈជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដូចតទៅ៖

១. ការចូលទស្សនាពិធីបើក-បើក និងការចូលទស្សនាព្រឹត្តិការណ៍បើក-បិទ និងការប្រកួតគ្រប់ ប្រភេទកីឡាទាំងអស់ ក្នុងព្រឹត្តិការណ៍ SEA Games-ASEAN. Para Games ឆ្នាំ២០២៣. គឺត្រូវបាន អនុញ្ញាតឱ្យចូលទស្សនា ដោយឥតគិតថ្លៃ ដោយមិនមានការលក់សំបុត្រទាំងភ្ញៀវជាតិ-អន្តរជាតិ។

២. ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតមិនយកថ្លៃ ចំពោះការផ្តល់សិទ្ធិផ្សព្វផ្សាយ ព័ត៌មានកីឡាទាំងក្នុង និងក្រៅប្រទេស។

អាស្រ័យហេតុនេះ សូម សាធារណៈជនជាតិ និងអន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖