ព័ត៌មានទាន់ហេតុការណ៍៖

លោក ខៀវ កាញារីទ្ធ អញ្ជើញសំណេះសំណាល និង ផ្តល់អំណោយគ្រឿងឧបភោគបរិភោគ ជូនសាសនិកឥស្លាមនៅទូទាំងឃុំព្រែកតានង់ ចំនួន ៧៩៥ គ្រួសារ សម្រាប់ទទួលទានក្នុងពិធីបួសរ៉ាម៉ាឌន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះសូទិន និងលោកស្រី នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាល និង ផ្តល់អំណោយគ្រឿងឧបភោគបរិភោគ ជូនសាសនិកឥស្លាមនៅទូទាំងឃុំព្រែកតានង់ ចំនួន ៧៩៥ គ្រួសារ សម្រាប់ទទួលទានក្នុងពិធីបួសរ៉ាម៉ាឌន ។

សូមបញ្ជាក់ថា, កញ្ចប់ឃីតនីមួយៗ មាន អង្ករ ៥០គក, មី ០១កេះ, ត្រីខ ០១យួរ ប្រេងឆា ៣លីត្រ, ខ្ទឹមស ០២គក, ខ្ទឹមបារាំង ០២គក, អំបិល ០១គក (១ឃីត ផ្តល់ជូន ២គ្រួសារ)  ដែលនេះជាការជាជំនួយរបស់ អង្គការ LIFE តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះសូទិន។ រីឯសាលាអាន់នៀកម៉ះពោធិឥន្ទ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក៏បានទទួល ជាគ្រឿងឧបភោគបរិភោគ ចំនួន ២២កញ្ចប់ ផងដែរ សរុបជាថវិកា ២៧ ១២៧,៨០ ដុល្លារ។ 

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី និងលោកជំទាវក៏បាន ពាំនាំអំណោយជាថវិកាផ្ទាល់ខ្លួន ជូនប្រជាពលរដ្ឋ ៧៩៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ ០០០រៀល និងអង្ករវីតាមីន ១ប្រអប់ , ឧបត្ថម្ភវិហារឥស្លាម២ នៅឃុំកោះសូទិន ដែលវិហារនីមួយៗទទួលបានថវិកា ១លានរៀល សរុប ២លានរៀល, ឧបត្ថម្ភរោងវេទិកា ៩៧០ ០០០រៀល, ឧបត្ថម្ភសាលាឃុំព្រែកតានង់ ២០ ០០០០រៀល កងកម្លាំង ៦០០ ០០០ រៀល ៕

ដោយ ៖ សហការី


ចែករំលែក៖