ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តព្រៃវែង ចុះផ្សព្វផ្សាយពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ច្បាប់ចរាចរណ៍ និងបញ្ហាគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២៣ នេះ កម្លាំងនគរបាលខេត្តព្រៃវែង បានចុះធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ច្បាប់ចរាចរណ៍ បញ្ហាគ្រឿងញៀន និងបង្ហានានាក្នុងសង្គម គ្រួសារ ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងចាស់ព្រឹទ្ធាចារ្យ ដល់មូលដ្ឋាន សាលារៀន និងទីវត្តអារាម ផ្ទាល់ ដើម្បីឲ្យពួកគាត់បានយល់ដឹង និងកាន់តែជ្រាបច្បាស់ ។

សូមជំរាបថា ការចុះផ្សព្វផ្សាយអំពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ច្បាប់ចរាចរណ៍ និងបញ្ហានានា កម្លាំងនគរបាល ក្នុងខេត្តព្រៃវែង បានចុះធ្វើសកម្មភាពដល់មូលដ្ឋានប្រជាពលរដ្ឋផ្ទាល់ជារៀងរាល់ថ្ងៃ ។  

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ធ្លាប់លើកឡើងថា, សូមយាយតាអ៊ំពូមីងទុកពេលបន្តិចទៀត….. 🙏 ខ្ញុំដឹងថា ប្រជាជនព្រៃវែងខ្វល់ខ្លាំងរឿងគ្រឿងញៀនលួចឆក់ និងក្មេងពាលា ប៉ុន្តែដូចឃើញក្នុងរូប ជាប់ដៃច្រើន….. មានកន្លែងធ្វើការងារហើយ កម្លាំងរៀបរយហើយ នោះភាពវិជ្ជមាននឹងបង្ហាញជូនថា ល្អតែមើលឬល្អហូប? ខ្ញុំនឹងធ្វើរហូតដើរដួល! 

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បន្តថា , ភារកិច្ចស្នូលដ៏សំខាន់មួយទៀតនៅខេត្តសៀមរាបព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ។ ទោះបីអារម្មណ៍ទាំងអស់ផ្តោតលើសន្តិសុខខេត្តព្រៃវែង ប៉ុន្តែភារកិច្ចនៅសៀមរាបក៏ជាការទទួលខុសត្រូវ ត្រូវធ្វើឱ្យខាងតែបាន ៕

ដោយ ៖ សិលា


ចែករំលែក៖