ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ « អ្នកមានបានដាច់ពូជអស់ហើយកាលជំនាន់ប៉ុលពត ពួកយើងសុទ្ធតែពូជអ្នកក្រដូចតែគ្នានឹង ដែលចាប់កវែកកឆ្នាំងពីឆ្នាំ១៩៧៩មក

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា ៖ « អ្នកមានបានដាច់ពូជអស់ហើយកាលជំនាន់ប៉ុលពត ពួកយើងសុទ្ធតែពូជអ្នកក្រដូចតែគ្នានឹង ដែលចាប់កវែកកឆ្នាំងពីឆ្នាំ១៩៧៩មក..[] ពូជអ្នកមាន គេរត់ចោលស្រុកទៅបរទេសអស់ហើយ នៅសុទ្ធតែពូជអ្នកក្រ ដែលខាំស្មៅនៅកន្លែងនេះ..[]»។

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍លើកឡើងថា, …….[]នៅកម្ពុជា គ្មានអ្នកគីឡូធ្ងន់ , គីឡូស្រាលទេ យើងទាំងអស់គ្នាមានសិទ្ធិ សេរីភាពដូចៗគ្នា…! 

សូមបញ្ជាក់ថា, បទពិសោធនៃការដឹកនាំប្រទេសជាង ៤០ឆ្នាំមកនេះរួមនឹងការគិតគូរគ្រប់ជ្រុងជ្រោយរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលឈាន មុខគេលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយចាប់ផ្តើមពីកេរ្តិ៍ឈ្មោះល្បីរន្ទឺ «ប្រទេសតូច តែបេះដូងទូលាយ» ជាមួយការអនុញ្ញាតឱ្យនាវាវេស្ទែដាំចូលចតនិងជួយសង្គ្រោះអ្នកដំណើររាប់ពាន់នាក់ កម្ពុជាក៏ត្រូវបានកោតសរសើរថាបានគ្រប់គ្រងបានល្អលើស្ថានភាពនៃជំងឺកូវីដ១៩ បានជាងមួយឆ្នាំដោយមិនបានឆ្លងក្នុងសហគមន៍និងស្លាប់បាត់បង់ជីវិតមនុស្ស ខណៈ ពិភពលោក រួមនឹងប្រទេសជិតខាងកម្ពុជារងមូវការឆ្លងរីករាលដាលខ្លាំង និងមានការស្លាប់មនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់។ កម្ពុជាក៏ជាប់ឈ្មោះជាប្រទេសបេះដូងមនុស្សធម៌ដែលផ្តល់ការព្យាបាលអ្នកជំងឺកូវីដ១៩ ទាំងជនជាតិខ្មែរនិងជនបរទេសដោយឥតគិតថ្លៃ និងបានផ្តល់ការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋទាំងអស់នៅកម្ពុជាទាំងជនជាតិខ្មែរនិងបរទេស។ ការគិតគូររបស់រាជរដ្ឋាភិបាលមិនត្រឹមតែការពារអាយុជីវិតពលរដ្ឋ ការគិតគូរពីការលំបាកក្នុងជីវភាព តែបានគិតគូររហូតដល់ការផ្តល់នូវការគោរពចំពោះសាកសពរបស់អ្នកស្លាប់ដោយជំងឺកូវីដ១៩ផងដែរ។

ជាតិនិងប្រជាជនកម្ពុជាពិតជាមានសំណាង ដែលមានកុលបុត្រខ្មែរដ៏ឆ្នើមដូចជាសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេស។ កាលពី អតីតកាល សម្តេចតេជោ បានយកជីវិតធ្វើជាដើមទុនដើម្បីសង្គ្រោះជាតិនិងសង្គ្រោះជីវិតប្រជាជនពីរបបខ្មែរក្រហមប្រល័យពូជសាសន៍ ស្តារនិងកសាងប្រទេសកម្ពុជាចេញពីឈាមនិងទឹកភ្នែកដោយបាតដៃទទេ មិនត្រឹមតែប៉ុណ្ណោះបាន បញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជាតាមរយៈការដាក់ចុះនូវនយោបាយឈ្នះឈ្នះ នាំយកសុខសន្តិភាពពេញលេញ មានឯកភាពជាតិ ឯកភាពទឹកដី មានការអភិវឌ្ឍ ហើយឥឡូវនេះ នៅពេលជាតិនិងប្រជាជនត្រូវបានយាយីនិងស្ថិតនៅមាត់ជ្រោះមរណៈនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានពុះពារគ្រប់ឧសគ្គ និងបានខ្នះខ្នែងយ៉ាងខ្លាំងក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋ។ នេះពិតជាភ័ព្ទសំណាងរបស់កម្ពុជាពិតប្រាកដមែន។ ដោយសារតែភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែននេះហើយ ទើបមកដល់ពេលនេះកម្ពុជាបានកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំតាមរយៈវិធានការរដ្ឋបាល វិធានការសុខាភិបាល និហយុទ្ធសាស្ត្រវ៉ាក់សាំងការពារអាយុជីវិតប្រជាជនប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។

សម្ដេចតេជោ ហ៊ុន សែន តែប្រើពេលវេលាដ៏ច្រើនបំផុត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិ ការពារសន្តិភាព ដែលគុណបំណាច់ធំធេងនេះ ប្រជាពលរដ្ឋខ្មែរក្នុងក្របខណ្ឌទូទាំងប្រទេស ទាំងក្រៅប្រទេស បានគាំទ្រសម្ដេច ថែមទាំងតាមដាននូវប្រវត្តិសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងរឿង” កូនប្រុសក្រោមពន្លឺព្រះចន្ទ” បានបង្ហាញនូវការតស៊ូ លះបង់ គ្រប់បែបយ៉ាងដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋ រហូតដល់មានសន្តិភាព ដែលយើងទាំងអស់គ្នាបានឃើញ ពីការរីកចម្រើន ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ លើគ្រប់វិស័យនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕ 

ដោយ ៖ សិលា


ចែករំលែក៖