លោក Erik ten Hag និយាយថា វាជាការពិត Manchester United ពឹងផ្អែកខ្លាំងពេកលើគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Marcus Rashford បន្ទាប់ពីខ្សែប្រយុទ្ធអង់គ្លេសរូបនេះរកបាន១គ្រាប់វាយបកយកឈ្នះ Brentford នៅ Old Trafford កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ មេសានេះ។
ក្រុមបិសាចក្រហមបានឡើងទៅកាន់កំពូលទាំង៤វិញដោយសារគ្រាប់បាល់ទី១៥របស់ Rashford នៅ Premier League និងរកបាន២៨ក្នុងការប្រកួតទាំងអស់សម្រាប់ក្លិបរបស់គាត់នៅរដូវកាលនេះ។
លោក Ten Hag បាននិយាយនៅពេលសួរថា តើ United ពឹងផ្អែកខ្លាំងលើ Rashford ដែរឬទេ? លោកថា “ប៉ុន្តែយើងដឹងថាកីឡាករផ្សេងទៀតអាចរកគ្រាប់បាល់បានផងដែរ។ Bruno Fernandes ក៏អាចរកគ្រាប់បាល់បានផងដែរ។ យើងមានកីឡាករជាច្រើនទៀតនៅទូទាំងក្រុមដែលអាចរកគ្រាប់បាល់បាន”។
មានតែកីឡាករ Victor Osimhen របស់ Napoli ប៉ុណ្ណោះដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេក្នុងលីកកំពូលទាំង៥របស់ទ្វីបអឺរ៉ុបចាប់តាំងពីការប្រកួត World Cup ជាង Rashford ដែលបានស៊ុតបញ្ចូលទីបាន១០គ្រាប់នៅ Premier League នៅរដូវកាលនេះ ដែលជាចំនួនច្រើនបំផុតដោយកីឡាករ Manchester United ក្នុងយុទ្ធនាការមួយចាប់តាំងពី Wayne Rooney ធ្វើបានកាលពីឆ្នាំ២០០៩-២០១០។
អ្នកឈ្នះចុងក្រោយរបស់គាត់បានធ្វើឱ្យ Man United ឡើងពីលើក្រុម Tottenham ក្នុងការប្រណាំងដើម្បីមានសិទ្ធិសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League ហើយគឺជាការឆ្លើយតបដែលលោក Ten Hag ត្រូវការបន្ទាប់ពីការបរាជ័យកាលពីថ្ងៃអាទិត្យនៅឯក្រុម Newcastle ។
ក្រុម Brentford ដែលកំពុងតែដេញតាមពីក្រោយវគ្គជម្រុះអឺរ៉ុបបានចាញ់ជាលើកទី២ក្នុងការប្រកួត Premier League ១៧លើក។ ខ្សែបម្រើ Scott McTominay និង Antony ក៏មានឱកាសស៊ុតផងដែរ មុនពេល Rashford នាំមុខជាមួយនឹងការបញ្ជូនបាល់ដោយ Marcel Sabitzer បន្ទាប់ពីអ្នកចាំទីDavid Raya មិនអាចជួយសង្គ្រោះបាន។
ក្រុមភ្ញៀវ Brentford ក៏មានឱកាសផងដែរតង់ទី១មានភាពប្រសើរជាងមុនបន្ទាប់ពីពាក់កណ្តាលតង់ ហើយ United មានការធូរស្រាលពេលដែលចប់ការប្រកួតជាមួយនឹងជ័យជម្នះដោយគ្រាប់បាល់តែ១គ្រាប់គត់។ជាមួយគ្នានេះអ្នកចាំទីម្ចាស់ផ្ទះ David de Gea ក៏បានសង្គ្រោះបាល់យ៉ាងល្អពីការស៊ុតរបស់កីឡាករបម្រុង Kevin Schade ផងដែរ ។
លទ្ធផលនេះធ្វើឲ្យ Man United មាន៥៣ពិន្ទុស្មើជាមួយនឹងក្រុមលេខ៣Newcastle និងមាន៣ពិន្ទុនាំមុខក្រុមលេខ៥ Tottenham ដែលបានលេងមួយប្រកួតច្រើនជាងគូប្រជែងរបស់ពួកគេ។ រីឯក្រុម Brentford ស្ថិតនៅលេខ៩ ចាញ់៣ពិន្ទុតាមពីក្រោយក្រុម Brighton ចំណាត់ថ្នាក់លេខ៦ដោយបានលេង២ប្រកួតច្រើនជាង ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)