ព័ត៌មានទាន់ហេតុការណ៍៖

សូមមានវិធានការ ចំពោះ Account Facebook ឈ្មោះ​ ( Da Rit)​ ដែលបានសរសេរបង្ហោះនូវព្រះរាជសារជាព័ត៌មានមិនពិត

ចែករំលែក៖

ខេត្តបាត់ដំបង ៖ សូមមានវិធានការ ចំពោះ Account Facebook ឈ្មោះ​ ( Da Rit)​ ដែលបានសរសេរបង្ហោះនូវព្រះរាជសារជាព័ត៌មានមិនពិត ធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ ។ នេះជាការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការ យោធភូមិភាគទី៥ បានបង្ហោះនៅលើ facebook របស់លោក នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។ 

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការ យោធភូមិភាគទី៥ ក៏  សូមអំពាវនាវអោយស្ថាបន័មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់​ Accounting Facebook ឈ្មោះ​( Da Rit)​ ដេីម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ជាដាច់ខាត។

សូមបញ្ជាក់ថា ,, អង្គភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ មេត្តាមានវិធានការចំពោះករណីនេះ ដើម្បីការពារផលប្រយោជន៍ភាពស្អាតស្អំរបស់ថ្នាក់ដឹកនាំក្នុងជួរកងទ័ព ខណៈជនខិលខូចមួយចំនួន បានបង្កើតនៅគណនីហ្វេសប៊ុក ក្លែងក្លាយ ក្នុងការប្រើប្រាស់ បំប៉ោងព័ត៌មានក្លែងក្លាយ ធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ហើយក្រុមទាំងនេះ ភាគច្រើនជាសកម្មជនរបស់ក្រុមប្រឆាំង ជ្រុលនិយម កញ្ជះឲ្យបរទេស ដោយមិនបានយកខួរក្បាល គិតពីការស្រឡាញ់ប្រទេសជាតិ គោរពស្រឡាញ់ ជនរួមជាតិឈាមជ័រតែមួយ ។ យើងត្រូវរួបរួមគ្នា ការពារសន្តិភាព លុបបំបាត់ព័ត៌មានក្លែងក្លាយ ការបំពុលសង្គម ខណៈប្រទេសកម្ពុជា ជាប្រទេសគ្រប់គ្រងដោយច្បាប់ (នីតិរដ្ឋ) ហើយក៏ជាប្រទេស កំពុងរីកចម្រើន អភិវឌ្ឍន៍ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលពោរពេញទៅដោយ ចិត្តទូលំទូលាយ មកលើប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងមានកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសលើពិភពលោក ៕

ដោយ ៖ សិលា


ចែករំលែក៖