ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសលំដាប់ពិភពលោកដែលផលិតគ្រាប់ស្វាយចន្ទី ប៉ុន្តែគ្រាប់ស្វាយចន្ទីឆៅនៅកម្ពុជាមានត្រឹមតែ ៥% ប៉ុណ្ណោះដែលត្រូវបានកែច្នៃក្នុងស្រុក

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ៦ មេសា ២០២៣ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាបានលើកឡើងថា តើអ្នកដឹងទេថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសលំដាប់ពិភពលោកដែលផលិតគ្រាប់ស្វាយចន្ទី? ប៉ុន្តែគ្រាប់ស្វាយចន្ទីឆៅនៅកម្ពុជាមានត្រឹមតែ ៥% ប៉ុណ្ណោះដែលត្រូវបានកែច្នៃក្នុងស្រុក។ ករណីនេះ ស្រដៀងគ្នាទៅនឹងដំណាំផ្សេងៗទៀតនៅកម្ពុជា មានដូចជា ស្វាយ ដំឡូងមី ចេក ស្រូវ និងបន្លែ ។ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ការកែច្នៃកសិផលជាអាទិភាពចម្បងក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយកំណត់គោលដៅបង្កើនទិន្នផលទ្វេដងរហូតដល់ ១២% នៅត្រឹមឆ្នាំ២០២៥។

តើយើងអាចសម្រេចគោលដៅនេះបានដោយរបៀប ណា? យើងអាចសម្រេចគោលដៅបង្កើនទិន្នផលជាមួយនឹងសួនកសិ-ឧស្សាហកម្មកសិកម្មដំបូងគេរបស់កម្ពុជា (AIP)។ 

អូស្ត្រាលីកំពុងបន្តសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនដើម្បីជួយបង្កើតគម្រោងសួនកសិ -ឧស្សាហកម្មនេះឡើង ដែលសហគ្រាសកសិ- ចំណី អាហារអាចជួលហេដ្ឋារចនាសម្ព័ន្ធរួម និងបច្ចេកវិទ្យាដើម្បី ផលិតចំណីអាហារដែលមានតម្លៃខ្ពស់។ 

យោងតាមការសិក្សាលទ្ធភាពគម្រោង AIP របស់កម្ពុជា គេ រំពឹងថាAPI នឹងរួមចំណែកចំនួន ៥,១ ពាន់លានដុល្លារដល់សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០៤៥ និងបង្កើតការងារថ្មីរហូតដល់ ១០០ ០០០កន្លែង ដែលមានប្រមាណជិត ៦០% ជាស្ត្រី។

កាលពីដើមសប្តាហ៍នេះ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសអូស្ត្រាលី ភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) រួមជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនៃរាជដ្ឋាភិបាលកម្ពុជា ព្រមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំលើកទី១ នៃគណៈកម្មការសួនកសិ-ឧស្សាហកម្ម និងកិច្ចប្រជុំលេខាធិការដ្ឋាន។

កម្មវិធី CAPRED កំពុងធ្វើការដើម្បីជួយប្រទេសកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាព បរិយាបន្ន និងភាពធន់។ សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI) និងភាពធន់នឹងបម្រែ បម្រួលអាកាសធាតុ ត្រូវបានបញ្ជ្រាបទៅគ្រប់ដំណាក់ កាលអនុវត្តនៃសកម្មភាពទាំងអស់របស់កម្មវិធីនេះ៕

ដោយ៖ សូរិយា


ចែករំលែក៖