ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានបង្ហោះអត្ថបទវិភាគមួយ ក្រោមចំណងជើងថា៖ កម្ពុជា និងការកើនអំណាចរបស់រដ្ឋតូច។
យោងតាមលិខិតជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងអត្ថបទវិភាគខាងលេីនេះ បានបញ្ជាក់ថា សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្តី ក្រុមស្រាវជ្រាវ វិភាគ និងព្យាករណ៍ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំបទវិភាគក្រោមចំណងជើងថា “កម្ពុជា និងការកើន អំណាចរបស់រដ្ឋតូច” ដើម្បីគោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ។ សូមសម្តេចតេជោនាយករដ្ឋមន្ត្រី មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់បំផុត។ ដោយសេចក្តីគោរពដ៏ជ្រាលជ្រៅបំផុតពីខ្ញុំបាទ។
បទវិភាគ៖ កម្ពុជា និងការកើនអំណាចរបស់រដ្ឋតូច
(Kavi Chongkittavorn, Bangkok Post, 2023-4-11) សម្រាប់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ការកំណត់ពេលវេលាគឺជាអ្វីៗគ្រប់យ៉ាង។ ដូច្នេះ វាមិនមែនជារឿងគួរឱ្យ ភ្ញាក់ផ្អើលទេ ដែលមេដឹកនាំកាន់អំណាចយូរជាងគេបំផុតរបស់ពិភពលោកបានផ្ដល់សញ្ញានាពេលថ្មីៗនេះថា លោកនឹងចាកចេញពីនយោបាយ។ មិនគួរអោយជឿទេ តើមែនទេ? លោកធ្លាប់និយាយថា លោកនឹងបន្ត កាន់អំណាចរហូតដល់អាយុ ៩០ ឆ្នាំ។ ប្រសិនបើពាក្យនេះមិនចេញមកពីរូបលោកដោយផ្ទាល់ទេ គ្មាន នរណាម្នាក់ជឿឡើយ។ ការសម្រេចចិត្ត ដ៏ប្រយ័ត្នប្រយែងរបស់លោក កើតឡើងនៅពេលដ៏សំខាន់មួយ ដោយសារតែស្ថានភាពក្នុងស្រុក និងក្រៅស្រុកនាពេលបច្ចុប្បន្ន និងផលប៉ះពាល់ ដែលអាចកើតមានក្នុងរយៈ ពេលវែង ពីការសម្រេចចិត្តនេះ។ សំខាន់ជាងនេះទៅទៀត វាក៏បង្ហាញពីសមត្ថភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការដោះ ស្រាយបញ្ហានយោបាយគ្រប់បែបយ៉ាង ដែលកំពុងឆ្ពោះមករកលោក។ ការបន្តកាន់អំណាចរបស់លោក មាន លក្ខណៈ ពិសេស ដោយសារតែសភាវគតិនយោបាយរបស់លោក ដែលប្រជាជនកម្ពុជានឹងពណ៌នាថា ជា “នយោបាយដ៏អស្ចារ្យណាស់!” ហើយវាកំពុងល្បីល្បាញដល់បរទេស។
ពេលលោកទៅខេត្តពោធិ៍សាត់កាលពីខែមុន លោកនាយករដ្ឋមន្ត្រីមិនបានលាក់បាំងទេ និងបាន ព្រលយពាក្យយ៉ាងច្បាស់ថា លោកនឹងលាលែងពីតំណែងជានាយករដ្ឋមន្ត្រី ដោយបានបញ្ជាក់ថា ពេលនេះ គណបក្សប្រជាជនកម្ពុជា បានត្រៀមខ្លួនយ៉ាងល្អសម្រាប់ការដឹកនាំថ្មី។ នោះក៏បានបង្ហាញឱ្យឃើញផងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹងច្បាស់នូវអ្វី ដែលកម្ពុជាត្រូវការនៅពេលនេះ ពោលគឺអ្នកដឹកនាំជំនាន់ ក្រោយ ដែលនឹងមកទទួលបន្ទុក និងដឹកនាំប្រទេសឆ្ពោះទៅមុខ ដើម្បីប្រកួតប្រជែងជាមួយសមាជិកអាស៊ាន ដទៃទៀត។ “យើងគួរតែផ្ទេរ [អំណាច] ឱ្យពួកគេ ហើយនៅពីក្រោយពួកគេ”។
អស់ជាច្រើនឆ្នាំកន្លងមកនេះ លោកនាយករដ្ឋមន្ត្រីបញ្ចុះបញ្ជូលជួរថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ដើម្បីឱ្យពួកគេទទួលយកអ្នកដឹកនាំជំនាន់ក្រោយ។ ពិតណាស់ នោះមិនមែនរឿងងាយស្រួលទេ ព្រោះមាន មេដឹកនាំវ័យក្មេង និងមានសមត្ថភាព តិចតួចប៉ុណ្ណោះនៅក្នុងជួរគណបក្ស ដែលអាចឈានជើងចូល [មក កាន់អំណាច] នៅពេលលោកចាកចេញ។ បន្ទាប់ពីការសាកល្បងជាច្រើនលើកច្រើនសារទាំងក្នុងរង្វង់គ្រួសារ និងក្នុងរង្វង់បក្ស CPP ទីបំផុតលោកនាយករដ្ឋមន្ត្រីបានជ្រើសរើសកូនប្រុសម្នាក់ក្នុងចំណោមកូនប្រុសទាំង បួនរបស់លោកគឺលោក ហ៊ុន ម៉ាណែត ជាអ្នកកាន់អំណាចបន្តពីលោក។ បច្ចុប្បន្ន លោកជាអគ្គមេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ។ ជាមួយនឹងពរជ័យពីឪពុករបស់លោក និងពីគណបក្សប្រជាជន លោកនឹង ឈរឈ្មោះក្នុងការបោះឆ្នោតនាពេលខាងមុខ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការជ្រើសតាំងឱ្យកាន់តំណែងជា នាយករដ្ឋមន្ត្រីក្នុងពេលដ៏ប្រពៃបំផុត ដែលអាចនឹងត្រូវធ្វើឡើងនៅដើមឆ្នាំក្រោយ។
ទោះពេញចិត្ត ឬស្អប់ សម្តេច ហ៊ុន សែន សមនឹងទទួលបានកិត្តិយសយ៉ាងខ្លាំងសម្រាប់ការកសាង ស្ថិរភាព និងវិបុលភាព និងលើកតម្កើងកម្ពុជារហូតដល់មានថ្ងៃនេះ។ យើងមិនគួរភ្លេចឡើយថា ប្រទេសតូច នេះធ្លាប់ជាប្រទេសដែលហែកហួរនិងទទួលរងគ្រោះដោយសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍។ លោកនាយករដ្ឋមន្តី ហ៊ុន សែន បានប្រែក្លាយប្រទេសមានទីតាំងយុទ្ធសាស្ត្រនេះទៅជាប្រទេសតូចមួយ ដែលមានអំណាចមធ្យម ដោយមានសម្លេងដោយឡែកពីគេក្នុងកិច្ចការតំបន់ និងពិភពលោក។ រាជធានីភ្នំពេញបានគាំទ្រ និងការពារ ពហុភាគីនិយមលើគ្រប់វិស័យ។ ក្នុងឱកាសជាច្រើន កម្ពុជាក៏បានដើរតួនាទីជាអ្នកកសាងទំនុកចិត្ត និងអ្នក បង្កើតសន្តិភាពក្នុងចំណោមមហាអំណាចនានា ដូចជាករណីទំនាក់ទំនងរុស្ស៊ី-អ៊ុយក្រែន និងករណីសហភាព អឺរ៉ុប-ចិន ជាដើម។ ក្នុងសហគមន៍អន្តរជាតិ គំរូនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា ពុំមានអ្នកណាអាច ចម្លងបានទេ។
ក្នុងចំណោមអ្នកបោះឆ្នោតប្រមាណ ១០ លាននាក់សម្រាប់ការបោះឆ្នោតខាងមុខ ដែលគ្រោងធ្វើនៅ ថ្ងៃទី២៣ ខែកក្កដា អ្នកបោះឆ្នោតដែលមានអាយុក្រោម ៥៦ ឆ្នាំ និងអ្នកដែលរស់នៅក្នុងទីក្រុង និងតំបន់ឆ្នេរ ជាមូលដ្ឋានគាំទ្រគណបក្សប្រឆាំង។ ដូច្នេះ គណបក្សប្រជាជនត្រូវផ្ដោតលើអ្នកបោះឆ្នោតវ័យក្មេង ដើម្បី ធានាបាននូវការគាំទ្រ។ សមាជិកបក្សកាន់អំណាចភាគច្រើនបច្ចុប្បន្នស្ថិតក្នុងវ័យ ៧០ ឆ្នាំ។ ពុំមានអ្នកចង់ ចូលនិវត្តន៍ទេ លើកលែងតែលោក សាយ ឈុំ ជាប្រធានព្រឹទ្ធសភា ដែលមានអាយុ ៧៨ ឆ្នាំ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងដោះស្រាយបញ្ហាសំខាន់ៗចំនួន ៤ រួមមាន ការផ្តល់ការងារ ប្រាក់ឈ្នួល អំពើពុករលួយ និងគ្រឿងញៀន។ ក្នុងអំឡុងពេលជំងឺរាតត្បាត បញ្ហាទ្វេគ្រោះ ដែលប្រជាជនកម្ពុជាបានជួបប្រទះនោះមាន ការកើនឡើងនៃតម្លៃម្ហូបអាហារ និងការងារ។ ការងារជាបញ្ជ សំខាន់ ជាពិសេសក្នុងចំណោមយុវជន។ កម្ពុជាដែលមានប្រជាជនជិត ១៥ លាននាក់ មានប្រជាជនវ័យ ក្មេងចំនួន ៦៥.៣% មានអាយុក្រោម ៣០ ឆ្នាំ។ ការនិយាយថា យុវជនកម្ពុជានាពេលបច្ចុប្បន្ននេះមានភាព ទំនើប និងមានភាពសំបូរបែប មិនមែនជាការនិយាយហួសនោះទេ។ ពួកគេនឹងសម្រេចចិត្តចំពោះមាគ៌ អនាគតរបស់កម្ពុជា។
តាមការស្ទង់មតិកាលពីខែកុម្ភៈ អ្នកបោះឆ្នោតកម្ពុជាមានទំនុកចិត្តលើការដឹកនាំរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន។ ជាការពិតណាស់ ចំពោះបញ្ហានេះ វានឹងពិបាកសម្រាប់មនុស្សគ្រប់គ្នា រួមទាំងកូនប្រុស របស់លោកផង ក្នុងការឈានជើងចូលមកបន្តពីលោកភ្លាមៗ។ នឹងមានពេលវេលា ដែលអនុគ្រោះសម្រាប់ ការផ្លាស់ប្តូរអំណាច បន្ទាប់ពីការបោះឆ្នោតខែកក្កដានេះ។ លោក ហ៊ុន ម៉ាណែត ពិតជាជម្រើសដ៏ត្រឹមត្រូវ បំផុតសម្រាប់ដឹកនាំ កម្ពុជា។ ដោយទទួលបានការអប់រំពីបស្ចិមលោកផ្នែកវិទ្យាសាស្ត្រយោធា និងសេដ្ឋកិច្ច គួបផ្សំនឹងទស្សនវិស័យយុវជន លោក ហ៊ុន សែន សង្ឃឹមថា កូនប្រុសរបស់លោកអាចភ្ជាប់ទំនាក់ទំនងជា មួយមនុស្សជំនាន់ក្រោយ និងសហគមន៍ពិភពលោក។ លោក ហ៊ុន ម៉ាណែត បានធ្វើដំណើរច្រើន និងបាន ជួបជាមួយមេដឹកនាំអាស៊ាន និងដៃគូសន្ទនាជាច្រើនរួចហើយ។ ឪពុករបស់គាត់តែងឱ្យលោកចូលរួមដំណើរ ទស្សនកិច្ចទៅបរទេស។
ឆ្នាំ២០២២ ជាឆ្នាំដ៏សំខាន់សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអាចបង្ហាញពីភាពល្អិតល្អន់ ផ្នែកការទូត និងជាពិសេសភាពប្រាកដនិយមរបស់លោក។ ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ាន លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានជោគជ័យក្នុងការចូលរួមដោះស្រាយបញ្ហាពិភពលោកច្រើនជាងបញ្ជ ក្នុងតំបន់។ កិច្ចខិតខំប្រឹងប្រែងពោរពេញដោយមហិច្ឆតារបស់លោកក្នុងការធ្វើឱ្យប្រសើរឡើង និងជម្រុញឱ្យមានប្រក្រតីភាពក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេគិតថា មិនសូវទទួលបានលទ្ធផលជាផ្លែផ្កាទេ។ របប យោធាទីក្រុងណៃពីដោរ មិនបានអើពើ និងយកចិត្តទុកដាក់ចំពោះការផ្តល់យោបល់ និងបទពិសោធន៍ការ ទូតជាច្រើនទសវត្សរ៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកបានទទួលពីការចូលរួមជាមួយសហ គមន៍អន្តរជាតិ ជាពិសេសជាមួយប្រទេសបស្ចិមលោក និងអង្គការ ដែលពាក់ព័ន្ធនានារបស់អ.ស.ប។
ជាសំណាងល្អ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរក្សាអព្យាក្រឹតភាពរបស់កម្ពុជាដោយជោគជ័យ ជាមួយបស្ចិមលោក ដែលដឹកនាំដោយស.រ.អា និងជប៉ុន ជុំវិញបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ជំហររបស់កម្ពុជា ចំពោះសង្គ្រាមនេះ បានធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន មានការងឿងឆ្ងល់សឹងតែមិនជឿថា កម្ពុជាបានរក្សាគោល ការណ៍អព្យាក្រឹត្យភាពរបស់ខ្លួនពិតមែនលើបញ្ហានេះ។ អតីតប្រទេសនៅក្នុងតំបន់ឥណ្ឌូចិននេះ បានបោះ ឆ្នោតប្រឆាំងនឹងរុស្ស៊ីក្នុងសេចក្តីសម្រេចសំខាន់ៗទាំងបីរបស់មហាសន្និបាតអ.ស.ប ដែលធ្វើឱ្យទីក្រុងមូស្គូ មានការមិនពេញចិត្តជាខ្លាំង។ អ្វីដែលគួរគត់សម្គាល់ពីការយល់ឃើញរបស់ទីក្រុងវ៉ាស៊ីនតោននោះគឺ ឆន្ទៈ
របស់រដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ព័ត៌មានអំពីគម្រោងនៅតំបន់រាម ដែលពាក់ព័ន្ធនឹងមូលដ្ឋានទ័ពជើងទឹក ក្នុងខេត្តព្រះសីហនុ ដែលស.រ.អា និងអ្នកយុទ្ធសាស្ត្រសន្តិសុខដ៏ទៃមានកង្វល់ថា តំបន់រាមអាចនឹងត្រូវប ក្លាយជាមូលដ្ឋានទ័ពជើងទឹករបស់ចិន។
បន្ទាប់ពីដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសស.រ.អា លោកស្រី វែនឌី ឈីរមែន (Wendy Sherman) មកកាន់កម្ពុជាកាលពីខែមិថុនាកន្លងទៅ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនៅតែមានភាព ល្អក់កករ ខណៈដែលស.រ.អា មានការព្រួយបារម្ភចំពោះទំនាក់ទំនងជិតស្និទ្ធរវាងចិន និងកម្ពុជា។ លោកសី បានជំរុញឱ្យកម្ពុជាគោរពឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ និងហាមឃាត់មិនឱ្យមានការគ្រប់គ្រងផ្តាច់មុខពី ប្រទេសណាមួយមកលើទឹកដីកម្ពុជាឡើយ រួមទាំងមូលដ្ឋានទ័ពជើងទឹករាមផងដែរ។ ខណៈដែលកិច្ចប្រជុំ កំពូលអាស៊ានបានខិតជិតមកដល់ សម្ពាធដែលកម្ពុជាអាចកំពុងទទួលរងគឺថា តើកម្ពុជាត្រូវជ្រើសរើសភាគី មួយណា? បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបើកមូលដ្ឋានរាម ហើយអនុញ្ញាតឱ្យប្រព័ន្ធ ផ្សព្វផ្សាយ និងទស្សនកិច្ចផ្លូវទូតពីបណ្តាប្រទេសដ៏ទៃ វាបានផ្ដល់ផលវិជ្ជមាន ដោយបានបង្ហាញថា កម្ពុជា គ្មានចេតនាធ្វើអ្វី ដែលបស្ចិមលោកកំពុងព្រួយបារម្ភនោះទេ។ នៅចុងត្រីមាសនៃភាពជាប្រធានអាស៊ានរបស់ កម្ពុជា ទីក្រុងវ៉ាស៊ីនតោនកាន់តែមានទំនុកចិត្តថា ការដឹកនាំរបស់កម្ពុជានឹងរក្សាបាននូវគោលនយោបាយការ បរទេស ដែលប្រកបដោយភាពឯករាជ្យ និងមានតុល្យភាព ដើម្បីផលប្រយោជន៍ខ្ពស់របស់ប្រជាជនខ្លួន។
ការប្រាស្រ័យទាក់ទង ទងនៅមុនកិច្ចប្រជុំកំពូលអាស៊ាន បានបញ្ចុះបញ្ចូលឱ្យប្រធានាធិបតីស.រ.អា លោក ចូ បដិន ធ្វើដំណើរមកទីក្រុងភ្នំពេញ ជំនួសទីក្រុងបាងកក។ ម្យ៉ាងវិញទៀត យោងតាមកាលវិភាគរយៈ ពេលប្រាំពីរថ្ងៃរបស់លោក ចូ បដិន បានអនុញ្ញាតឱ្យលោកមានវត្តមានក្នុងប្រទេសតែពីរប៉ុណ្ណោះគឺ កម្ពុជា និង ឥណ្ឌូនេស៊ី។ ប្រសិនបើលោក ចូ បដិន មានបំណង លោកអាចមានវត្តមានគ្រាន់តែជានិមិត្តរូបមួយភ្លែតនៅ ប្រទេសនោះ។ នោះជាការរំពឹងទុករបស់ថៃចំពោះវត្តមានរបស់លោក ចូ បដិន ។ លោក ចូ បដិន យល់ថា លោកអាចព្រងើយកន្តើយនឹងកិច្ចប្រជុំមេដឹកនាំអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងបាងកក ដោយបញ្ជូនត្រឹមអនុ ប្រធានាធិបតីទៅចូលរួមជំនួស តែមិនអាចរំលងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាឡើយ ហើយពេលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចមានឱកាសបកស្រាយ និងបញ្ចុះបញ្ចូលស.រ.អា ឱ្យយល់ពីតម្លៃយុទ្ធសាស្ត្រ កម្រិតខ្ពស់របស់ខ្លួន។
ជារួម កម្ពុជាកំពុងក្លាយជាដៃគូយុទ្ធសាស្ត្រដ៏មានសក្តានុពលមួយក្នុងក្រសែភ្នែករបស់អ្នកធ្វើគោល នយោបាយរបស់រដ្ឋបាលលោក ចូ បដិន ដោយសារតែទំនាក់ទំនងជិតស្និទ្ធរបស់កម្ពុជាជាមួយប្រទេសចិន។ ទីក្រុងវ៉ាស៊ីនតោនតែងចង់រក្សាឱ្យមានគម្លាតរវាងទីក្រុងភ្នំពេញ និងទីក្រុងប៉េកាំងតាមគ្រប់មធ្យោបាយដែល អាចធ្វើទៅបាន។ ពេលខ្លះ ក្នុងរដ្ឋបាលលោក ចូ បៃដិន មិនសូវពេញចិត្តនឹងរឿងនោះ ប៉ុន្តែលោកមិននិយាយ អំពីអ្នកស្អប់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងសភា និងជាមួយបុគ្គលិករបស់ខ្លួនឡើយ។ លើសពីនេះ ការអនុញ្ញាតឱ្យមានការត្រួតពិនិត្យផ្នែកខ្លះនៃសម្ភារៈបរិក្ខារក្នុងតំបន់រាម គឺជាវិធីរបស់លោកនាយករដ្ឋមន្តី ហ៊ុន សែន ក្នុងការបង្កើនជំនឿ និងទំនុកចិត្តពីស.រ.អា។
នៅពេលដែលលោក ហ៊ុន ម៉ាណែត នឹងចូលកាន់តំណែងនាពេលខាងមុខ ទំនាក់ទំនងកម្ពុជាជាមួយ ស.រ.អា ក៏ដូចជាមួយសហភាពអឺរ៉ុបនឹងកាន់តែប្រសើរឡើងថែមទៀត។ ប៉ុន្តែលោកត្រូវឈ្នះក្នុងការបោះឆ្នោត នាខែកក្កដានេះជាមុនសិន ដែលតាមការព្យាករណ៍លោកនឹងអាចឈ្នះក្នុងការបោះឆ្នោតនេះ។ ការរំលោភ សិទ្ធិមនុស្សជារួម និងវិធានការអវិជ្ជមានផ្សេងទៀតនៅក្នុងប្រទេសកម្ពុជានឹងមានភាពធូរស្រាល ឬអាចលុប បំបាត់ទាំងស្រុង។ ប៉ុន្តែការចំអកបានលើកឡើងថា លោកនាយករដ្ឋមន្ត្រីជាអ្នកបង្កើតបញ្ហានេះ ហើយលោក ហ៊ុន ម៉ាណែត ជាអ្នកដែលត្រូវលុបបំបាត់ចោលទៅវិញ៕
ដោយ៖សហការី