ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Manchester City នឹង​ផ្តល់​កុងត្រា​ថ្មី​ដល់ Erling Haaland ចំពេល Real Madrid ទាក់ទាញ

ចែករំលែក៖

ក្លិបមេឃខៀវ Manchester City នឹង​ផ្តល់​ជូនខ្សែប្រយុទ្ធ Erling BrautHaaland នូវ​កិច្ច​សន្យា​ថ្មី​មួយ​បន្ទាប់​ពីមានការដាក់តម្លៃផ្ទេរ​របស់​គាត់​ត្រូវ​បាន​គេ​ដក​ចេញ​នេះ។ ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់សារព័ត៌មាន The Athletic។ ខ្សែប្រយុទ្ធអន្តរជាតិន័រវេសរូបនេះបានចូលរួមជាមួយក្លិប Man City ពីក្លិប Borussia Dortmund ក្នុងឆ្នាំ២០២២។

Haaland ត្រូវបានចំណាយប្រាក់៥២.៥លានផោនរបស់ Man City ដែលត្រូវបានបញ្ចូលទៅក្នុងកិច្ចសន្យារបស់គាត់នៅពេលចូលរួមជាមួយក្លិប Bundesliga ពី Red Bull Salzburg ក្នុងខែធ្នូ ឆ្នាំ២០១៩។ ស្រដៀងគ្នានេះដែរ ចំណុចដែលនឹងអនុញ្ញាតឱ្យកីឡាករវ័យ២២ឆ្នាំរូបនេះចាកចេញក្នុងតម្លៃ១៥០ លានផោនក្នុងឆ្នាំ២០២៤ ត្រូវបានបញ្ចូលក្នុងកិច្ចព្រមព្រៀងរបស់គាត់នៅពេលគាត់ចូលរួមជាមួយ Man City ។

ទោះជាយ៉ាងណាក៏ដោយ កិច្ចសន្យាថ្មីនេះត្រូវបានផ្សារភ្ជាប់ទៅនឹងអនាគតរបស់អ្នកចាត់ការលោក Pep Guardiola ដែលបានចុះកិច្ចសន្យាថ្មីតាំងពីពេលនោះមក។ អតីតអ្នកចាត់ការក្លិប Barcelona រូបនេះបានយល់ព្រមបន្តកិច្ចសន្យាកាលពីខែវិច្ឆិកាឆ្នាំមុន ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលផុតកំណត់នៅឆ្នាំ២០២៥។

ជាលទ្ធផល ក្នុងកិច្ចសន្យាដែលឲ្យ Haaland ចាកចេញ ត្រូវបានលុបចោល ហើយគាត់បើកចំហចំពោះការពិភាក្សាថ្មីៗ។ កីឡាករសញ្ជាតិន័រវេសរូបនេះបានក្លាយជាកីឡាករសំខាន់ដែលកំពុងបង្ហាញខ្លួនបន្ទាប់ពីការផ្ទេររបស់គាត់មក Man City ហើយបានបំបែកកំណត់ត្រាស៊ុតបញ្ចូលទីជាច្រើនក្នុងគ្រប់ការប្រកួត។

Haaland រកបាន៣២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន៥ដងក្នុង២៨ប្រកួតនៅ Premier League ។ Man City មាន៤​ពិន្ទុ​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង Arsenal ជាមួយ​នឹង​ការ​ប្រកួត​មួយ​ក្នុង​ដៃ ហើយ​កីឡាករ​ន័រវេស​រូប​នេះ​អាច​ជួយ​ពួកគេ​ឱ្យ​ឈ្នះ​ពានក្នុងការប្រជែងយ៉ាងស្វិតស្វាញរដូវកាលនេះ។

ខ្សែប្រយុទ្ធរូបនេះ​ក៏​បាន​ស៊ុត​បញ្ចូល​ទី​បាន១២គ្រាប់ ​និង Assist មួយ​គ្រាប់​ក្នុង​ការ​ប្រកួត Champions League ចំនួន៨លើក។ ក្រុម Man City បានឈ្នះ ៣–០ នៅក្នុងជើងទីមួយនៃការប្រកួតវគ្គ១/៤ចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Bayern Munich ហើយនៅជើងទី២ Man City បានស្មើ១ទល់១ជាមួយ Bayern Munich ដោយបានកក់កៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

Man City ត្រូវជួប Real Madrid នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយក្លិបនៅលីកកំពូល La Liga នឹងប្រយ័ត្នចំពោះ Haaland។ ក្លិប Real Madrid ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាប់អារម្មណ៍លើគាត់ ប៉ុន្តែការផ្តល់តម្លៃខ្លួនត្រូវបានក្លិប Man City បដិសេធ ដោយប្រញាប់ប្រញាល់បន្តកុងត្រាថ្មីផងដែរ ៕

(រូបភាព ៖theathletic.com/onefootball.com)


ចែករំលែក៖