ក្លិបបិសាចក្រហម Manchester United នៅតែចាប់អារម្មណ៍លើកីឡាករ Victor Osimhen របស់ Napoli ហើយក្លិបបានបញ្ជូនអ្នកសង្កេតការណ៍ទៅមើលខ្សែប្រយុទ្ធនីហ្សេរីយ៉ាវ័យ២៤ឆ្នាំរូបនេះលេងឱ្យ Napoli ពេលគាត់លេងក្នុងក្របខ័ណ្ឌ Champions League កាលពីសប្តាហ៍មុនដើម្បីបើកការចរចានាំយកកីឡាកររូបនេះនៅរដូវកាលក្រោយ។
អ្នកតំណាងក្រុមបិសាចក្រហមក៏បានទៅដល់ Napoli កាលពីថ្ងៃពុធសម្រាប់ការប្រកួតវគ្គ១/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាមួយក្រុម AC Milan។ ថ្វីត្បិតតែក្រុមម្ចាស់ផ្ទះបានធ្លាក់ក្នុងលទ្ធផលសរុប ២–១ ក៏ដោយ Osimhen បានរកគ្រាប់បាល់ក្នុងការប្រកួតជើងទី២ដែលបានបញ្ចប់ក្នុងលទ្ធផល ១–១ ដែលនោះធ្វើឱ្យគាត់រកបាន២៦គ្រាប់ក្នុង៣១ប្រកួតនៅរដូវកាលនេះ។
មកទល់នឹងពេលនេះ Napoli មិនទាន់បានបើកការពិភាក្សាលើកិច្ចព្រមព្រៀងថ្មីជាមួយកីឡាករអន្តរជាតិនីហ្សេរីយ៉ារូបនេះនៅឡើយទេដែលនៅសល់រយៈពេល២ឆ្នាំលើកិច្ចសន្យាដែលបានចុះហត្ថលេខាក្នុងខែកញ្ញា ឆ្នាំ២០២០ លើការមកដល់របស់គាត់ពី Lille ក្នុងតម្លៃ៧០លានផោន។
មានការផ្ដល់យោបល់ថា ការពន្យារពេលគឺធ្លាក់ទៅលើការបន្តរបស់ក្លិបMan Utd ដោយក្រុមអ៊ីតាលីនឹងមិនមានការផ្តល់ជូនក្នុងការផ្ទេរកីឡាករឆ្នើមរូបនេះចេញនៅពេលនេះនោះទេ។ ការពិតលោក Erik ten Hag និងបុគ្គលិកនៅតែតាមដានទម្រង់លេងរបស់ Osimhen យ៉ាងដិតដល់ ដូច្នេះបង្ហាញថាពួកគេចាត់ទុកគាត់ជាជម្រើសពិតប្រាកដសម្រាប់គោលដៅកំពូលរបស់ក្លិបបន្ទាប់ពីការចង់បានខ្សែប្រយុទ្ធ Harry Kane នៅរដូវក្តៅនេះ។
ក្លិប Man United ត្រូវបានគេរំពឹងថា នឹងដឹកនាំការដេញតាមសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសមកពីក្រុម Tottenham ដែលជាអ្នកស៊ុតបញ្ចូលទីកំណត់ត្រាគ្រប់ពេលវេលា ប្រសិនបើ Kane បដិសេធមិនបន្តកុងត្រារបស់គាត់នៅក្លិប ហើយបង្ខំឱ្យក្លិប Tottenham លក់ជាជាងបាត់បង់គាត់ដោយមិនមានតម្លៃផ្ទេរនៅឆ្នាំក្រោយ។
ជាមួយគ្នានេះក្លិបបិសាចក្រហមមានការប្រយ័ត្នប្រយែងថា ប្រធានក្លិប Spurs លោក Daniel Levy អាចអូសបន្លាយពេលការចរចាផ្ទេរណាមួយ ខណៈដែលគាត់កំពុងមានយ៉ាងហោចណាស់១០០លានផោន។ តម្រូវការរបស់លោក Ten Hag សម្រាប់ខ្សែប្រយុទ្ធលំដាប់ពិភពលោកដ៏ឆ្នើមម្នាក់គឺច្បាស់ជាងពេលណាៗទាំងអស់បន្ទាប់ពីក្លិបធ្លាក់ចេញពីពានរង្វាន់Europa League កាលពីសប្តាហ៍មុន។
Kane អាចធានាបានគ្រាប់បាល់ច្រើន ប៉ុន្តែនៅអាយុ៣១ឆ្នាំ គាត់កំពុងឈានចូលដល់ពេលនៃអាជីពរបស់គាត់ ដែលនោះធ្វើឱ្យខ្សែប្រយុទ្ធOsimhen ដែលនឹងត្រូវចំណាយប្រហាក់ប្រហែលគ្នា ជាការវិនិយោគរយៈពេលវែង និងដ៏ទាក់ទាញជាង ដោយផ្អែកលើអាយុ និងទម្រង់លេងបច្ចុប្បន្ន។
ក្នុងពេលជាមួយគ្នានេះ មិនដូចក្នុងការតាមប្រមាញ់ Kane ទេ ក្លិបនៅ Old Trafford ត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីគូប្រជែងធំៗទាំងអស់របស់ខ្លួនទាំងក្នុងស្រុក និងក្រៅស្រុកសម្រាប់ខ្សែប្រយុទ្ធ Osimhen។ នោះហើយជាមូលហេតុដែលការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយគឺជាការចាំបាច់សម្រាប់ក្រុមរបស់លោក Ten Hag ដែលជាផ្លូវតែមួយគត់នៅសេសសល់ដើម្បីមានសិទ្ធិសម្រាប់ការប្រកួតក្របខ័ណ្ឌអឺរ៉ុប តាមរយៈការប្រជែងកៅអី Top 4 នៅ Premier League។
គួរបញ្ជាក់ថា Man Utd បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ FA Cupក្រោយពីយកឈ្នះ Brighton កាលពីរាត្រីថ្ងៃទី២៣មេសា ដោយត្រូវប៉ះក្រុម Man City។
ក្រុមបិសាចក្រហមបានឈ្នះពាន League Cup មួយនៅរដូវកាលនេះ និងកំពុងឈរលេខរៀងទី៤ក្នុងតារាង Premier League ៕ ដោយ៖ ភារៈ
(រូបភាព ៖ dailystar.com)