ភ្នំពេញ ៖ ក្រសួងសុខាភិបាល – សូមជម្រាបជូនដំណឹងដល់ លោក លោកស្រី និងអ្នកនាងកញ្ញា ដែលបាន ប្រឡងប្រជែងជាប់ចូលបម្រើការងារនៅ មន្ទីរពេទ្យជាតិ តេជោសន្តិភាព សម័យប្រឡងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ចំនួន២០០នាក់ ឱ្យបានជ្រាបថា ក្រសួងសុខាភិបាលនឹងបើកវគ្គបណ្តុះបណ្តាលដំបូងដល់ លោក លោកស្រី និង អ្នកនាងកញ្ញា មុននឹងចូលបម្រើការងារក្នុងគោលបំណងបង្កើនសមត្ថភាពការយល់ដឹងពីបទប្បញ្ញត្តិនានា ច្បាប់ តួនាទី និងភារកិច្ច ជាមន្ត្រីរាជការ ដែលលោក លោកស្រី និងអ្នកនាងកញ្ញា នឹងក្លាយជាមន្ត្រីរាជការនាពេលខាងមុខ ដើម្បីបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
វគ្គបណ្តុះបណ្តាលដំបូងនេះ មានរយៈពេល៤ ថ្ងៃ គិតចាប់ពីថ្ងៃទី០៩ ដល់ទី១២ ខែឧសភា ឆ្នាំ២០២៣ ចាប់ផ្តើមនៅវេលាម៉ោង ៧:៣០នាទីព្រឹក នៅជាន់ទី៦ នាទីស្ដីការក្រសួងសុខាភិបាល។
អាស្រ័យហេតុនេះ សូមលោក លោកស្រី និងអ្នកនាងកញ្ញា អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលដំបូង តាមទីកន្លែង និងពេលវេលាកំណត់ដូចខាងលើនេះកុំបីខាន៕
ដោយ ៖ សិលា