ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារមួយនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក មនុស្ស ៥នាក់ស្លាប់

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣ ប៉ូលិស និងអាជ្ញាធរ បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា មនុស្សចំនួន ៥នាក់ដែលរួមមានទាំងកុមារអាយុ ៨ឆ្នាំម្នាក់ត្រូវបានសម្លាប់ក្នុងការបាញ់ប្រហារនៅផ្ទះមួយ ក្នុងទីក្រុងក្លេវេលែន (Cleveland) រដ្ឋតិចសាស់របស់សហរដ្ឋអាមេរិក។
ហេតុកាណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ ជនរងគ្រោះ ៤នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ រីឯអ្នកទី៥បានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ។ ការិយាល័យប៉ូលិសតំបន់សាន់ ចាស៉ីនតូ (San Jacinto) បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ជនសង្ស័យជាបុរសជនជាតិម៉ិកស៉ិក ហើយពេលនេះប៉ូលិសកំពុងបន្តស្វែងរកចាប់ខ្លួន។
ប៉ូលិសមិនបានបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះ ឬទំនាក់ទំនងដែលអាចកើតមានជាមួយជនសង្ស័យនោះទេ ដោយគ្រាន់តែនិយាយថាពួកគេទាំងអស់មកពីប្រទេសហុងឌូរ៉ាស់៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Getty Images


ចែករំលែក៖