ព័ត៌មានទាន់ហេតុការណ៍៖

តោះ​! អ្នករស់នៅ​ខេត្ត​ព្រះវិហារ​ ចង់​ដឹង​អត់​ថា​ រដ្ឋបាលខេត្ត​រៀបចំ​ការទស្សនាការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ប្រកួតស៉ីហ្គេមចំនួន​ ១២ទីតាំង​នៅកន្លែងណាខ្លះ?

ចែករំលែក៖

ភ្នំពេញ​៖​ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃ​ចន្ទ​ទី​០១​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ សូមជូនដំណឹងដល់សាធារណៈជន បងប្អូនប្រជាពលរដ្ឋក្នុងទូទាំងខេត្តព្រះវិហារ មេត្តាជ្រាបថា៖​ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ រដ្ឋបាលខេត្តព្រះវិហារ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ស្រឡាញ់កីឡាទាំងអស់ ចូលរួមគាំទ្រ និងទស្សនាការផ្សាយបន្តផ្ទាល់ទៅតាមបរិវេណសាលាខេត្តព្រះវិហារ និងនៅតាមទីតាំងដូចខ្លឹមសារសេចក្តីជូនដំណឹងនេះ ចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣ នៅតាមទីតាំងមួយចំនួនដូចខាងក្រោម៖

១. ក្នុងបរិវេណសាលាខេត្តព្រះវិហារ (LED)

២. ក្នុងបរិវេណវត្តឦសាន្តគិរីសាមគ្គីមានជ័យ (វត្តប្រយុទ្ធ) ស្ថិតក្នុងភូមិសែត សង្កាត់ប៉ាលហាលក្រុងព្រះវិហារ

៣.ក្នុងបរិវេណសាលាស្រុកត្បែងមានជ័យ

៤. ក្នុងបរិវេណសាលាស្រុករវៀង

៥.ក្នុងបរិវេណសួនច្បារភ្នំដែក ស្ថិតក្នុងឃុំរមណីយ ស្រុករវៀង

៦. រង្វង់មូលទីរួមស្រុកគូលែន

៧. ឃុំស្រយង់ ស្រុកគូលែន

៨. ក្នុងបរិវេណសាលាស្រុកជ័យសែន

៩.ក្នុងបរិវេណសាលាស្រុកសង្គមថ្មី

១០.ក្នុងបរិវេណវត្តប្រាសាទព្រះខ័ន្ធ ស្ថិតក្នុងឃុំរណសិរ្ស ស្រុកសង្គមថ្មី

១១. វង្វង់មូលស្រអែម ស្រុកជាំក្សាន្ដ

១២. ក្នុងបរិវេណសាលាស្រុកឆែប

ជាមួយគ្នានេះ​ រដ្ឋបាលខេត្តព្រះវិហារ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋដែលស្រឡាញ់វិស័យកីឡា និង ចូលរួមគាំទ្រ និងចូលរួមទស្សនាការផ្សាយបន្តផ្ទាល់តាមទីតាំងខាងលើឱ្យបានច្រើនកុះករ និងអធិកអធម៕

ដោយ​៖ សហការី​


ចែករំលែក៖