ប្រភពព័ត៌មានពី Football Insider បានឲ្យដឹងថា ក្លិប Inter Milan មានឆន្ទៈលក់កីឡាករ Lautaro Martínez ដែលជាគោលដៅរបស់ក្លិបបិសាចក្រហម Man United នៅរដូវក្តៅនេះ ខណៈដែលក្លិបយក្សអ៊ីតាលីមួយនេះសម្លឹងរកការប្រមូលមូលនិធិសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។
ក្លិបបិសាចក្រហមបានកំណត់អត្តសញ្ញាណកីឡាករវ័យ២៥ឆ្នាំរូបនេះថា ជាកីឡាករដ៏មានសក្តានុពលមួយក្នុងរដូវក្តៅ ប្រសិនបើពួកគេមិននាំយក Harry Kane មកកាន់ Old Trafford។ ការផ្ទេរនេះត្រូវបានគេជឿជាក់ថាកីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះនឹងអាចរកបានក្នុងតម្លៃប្រហែល៧០លានផោននៅរដូវក្តៅនេះ ហើយក្លិបនៅជុំវិញអឺរ៉ុបត្រូវបានគេជូនដំណឹងអំពីលទ្ធភាពនៃការចុះហត្ថលេខាលើគាត់។
Man United បច្ចុប្បន្នកំពុងស្វែងរកកិច្ចព្រមព្រៀងមួយសម្រាប់ខ្សែប្រយុទ្ធ Kane របស់ Tottenham ខណៈដែលលោក Erik ten Hag ជំរុញឱ្យមានផែនការនាំយកខ្សែប្រយុទ្ធកម្រិតកំពូលមកពង្រឹងក្លិបនៅរដូវក្តៅនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពពីសារព័ត៌មាន Football Insider បានផ្សាយថា Spurs នឹងទាមទារតម្លៃ១០០លានផោនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Kane របស់ក្លិប។ តម្លៃដែលសួរនោះគឺពិបាកសម្រាប់ក្លិបដែលចាប់អារម្មណ៍លេបចូល ហើយកិច្ចព្រមព្រៀងសម្រាប់ Martinez ត្រូវបានគេមើលឃើញថា ជាជម្រើសដ៏ល្អឥតខ្ចោះជាងខ្សែប្រយុទ្ធស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលរបស់អង់គ្លេស។
លោក Ten Hag ចង់បានកីឡាករជួរមុខដែលជាម៉ាស៊ីនរកគ្រាប់បាល់បាន ហើយកីឡាករវ័យ២៥ឆ្នាំរូបនេះត្រូវបានគេមើលឃើញថាជាខ្សែប្រយុទ្ធដ៏ល្អឥតខ្ចោះដោយគ្រូបង្វឹកក្លិប Man United ចង់បានសម្រាប់ប្រព័ន្ធដឹកនាំកាន់តែល្អរបស់គាត់។ United អាចនឹងផ្លាស់ងាកទៅរក Martinez ប្រសិនបើពួកគេមិនអាចចុះកិច្ចសន្យាកាត់បន្ថយតម្លៃសម្រាប់ Kane ហើយខ្សែប្រយុទ្ធ Inter Milan មានបំណងចង់លេងនៅ Premier League ផងដែរ។
ការដេញថ្លៃផ្សេងទៀតត្រូវបានរំពឹងទុកសម្រាប់ Martinez នៅក្នុងទីផ្សាររដូវក្តៅជាមួយនឹងក្លិប Real Madrid និង Arsenal ក៏កំពុងតាមដានខ្សែប្រយុទ្ធផងដែរ។ អតីតកីឡាករ Racing Club រូបនេះរកបាន២១គ្រាប់ក្នុងការបង្ហាញខ្លួន៤៧ដងក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ។
Martinez ក៏បានបង្ហាញខ្លួនចំនួន៤៨លើកសម្រាប់ប្រទេសរបស់គាត់គឺអាហ្សង់ទីន និងស៊ុតបញ្ចូលទីបាន២១គ្រាប់ក្នុងដំណើរឆ្ពោះទៅកាន់ពានរង្វាន់ធំៗ២ជាមួយអាហ្សង់ទីន រួមទាំងការប្រកួតបាល់ទាត់ពិភពលោកនៅកាតាផងដែរ ៕ ដោយ៖ ភារៈ
(រូបភាព ៖ Football Insider)