ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងប៉ៃលិនចុះបង្ក្រាបករណីជួញដូររក្សាទុកគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ០៣នាក់និងវត្តុតាង

ចែករំលែក៖

ខេត្តប៉ៃលិន ៖ បើតាមសមត្តកិច្ចនគរបាលនៃអធិការដ្ឋានក្រុងប៉ៃលិនបានឱ្យដឹងថា ជនសង្ស័យចំនួន០៣នាក់ដែលជួញដូរ រក្សាទុកគ្រឿងញៀនត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១២និង៣០នាទី ដោយកម្លាំងផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនធ្វើការស្រាវជ្រាវស៊េីបអង្កេតនិងបង្ក្រាបជាក់ស្ដែងករណីជួញដូររក្សាទុកនិងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០១ករណី នៅចំណុចភ្នំដំបង ស្ថិតនៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ជនសង្ស័យចំនួន០៣នាក់នោះមានឈ្មោះដូចខាងក្រោម៖ 

១-ឈ្មោះ ឌឿន ដាំ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឫស្សី១ ឃុំមោងឫស្សី ស្រុកមោងឫស្សី ខេត្តបាត់ដំបង ឆែកឆេររកឃេីញថ្នាំញៀនប្រភេទម៉ាកទឹកកកចំនួន០៣កញ្ចប់(មានផ្ទុកសារធាតុញៀន+)។

២-ឈ្មោះ ផាត ដាវីន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្លូវមាស ឃុំស្រែស្ដៅ ស្រុកសំឡូត ខេត្តបាត់ដំបង(មានផ្ទុកសារធាតុញៀន+)។ 

៣-ឈ្មោះ ហេន ស្រស់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកសារធាតុញៀន+)

-វត្ថុតាងដកហូតសរុបរួមមាន៖

១-ម្សៅក្រាមពណ៌សថ្លា(សង្ស័យម៉ាទឹកកកចំនួន០៣កញ្ចប់)ទម្ងន់១,៨៨ក្រាម សាច់ថ្នាំសុទ្ធ។ 

២-ឧបករណ៍សម្រាប់ជក់គ្រឿងញៀន ចំនួន០១។

៣-ដែកកេះចំនួន០១ដើម។

៤-ទូរស័ព្ទចំនួន០៣គ្រឿង(ម៉ាកoppo ចំនួន០១គ្រឿង,ម៉ាកInfinix ចំនួន០១គ្រឿង, ម៉ាកsamsung ចំនួន០១គ្រឿង។

៥-ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1AF-8358 ចំនួន០១គ្រឿង។ 

ករណីខាងលើនេះ មន្ត្រីជំនាញនៃអធិការដ្ឋានសូមគោរពស្នើសុំយោបល់លោក ស្នងការឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ ស សារ៉េត


ចែករំលែក៖