ព័ត៌មានទាន់ហេតុការណ៍៖

សម្រាប់បេក្ខជនដែលបានដាក់ពាក្យសុំសិទ្ធិប្រឡងប្រជែងចូលបម្រើការងារក្នុងក្របខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០២៣ មេត្តាពិនិត្យមើល កាលបរិច្ឆេទ និង មណ្ឌលប្រឡង

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទ និង មណ្ឌលប្រឡង សម្រាប់បេក្ខជនដែលបានដាក់ពាក្យសុំសិទ្ធិប្រឡងប្រជែងចូលបម្រើការងារក្នុងក្របខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០២៣ ដូចមានជូនភ្ជាប់។

សូមបេក្ខជនទទួលជ្រាប!

គណៈកម្មការរៀបចំការប្រឡងប្រជែងសូមជូនដំណឹងដល់បេក្ខជនដែលបានដាក់ពាក្យសុំសិទ្ធិ ប្រឡងចូលបម្រើការងារ ក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់ឆ្នាំ២០២៣ ឱ្យបានជ្រាបថា កាលបរិច្ឆេទនិងមណ្ឌលប្រឡង មានដូចខាងក្រោម+

I. កាលបរិច្ឆេទប្រឡង

នៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ តាមពេលវេលាដូចខាងក្រោម

ពេលព្រឹក – ម៉ោង ៧: ៣០ នាទី ដល់ម៉ោង ៩:០០ នាទី វិញ្ញាសាវប្បធម៌ទូទៅ មេគុណ ១ -ម៉ោង ៩: ៣០ នាទី ដល់ម៉ោង ១១:០០ នាទី វិញ្ញាសាភាសាអង់គ្លេស មេគុណ ១

ពេលរសៀល ម៉ោង១៤:០០ នាទី ដល់ម៉ោង១៧:០០ នាទី វិញ្ញាសាជំនាញ មេគុណ ២

II. បណ្ឌលប្រឡង

នៅសាលាបឋមសិក្សាព្រះនរោត្តម ដែលស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អាស្រ័យហេតុនេះ សូមបេក្ខជនទាំងអស់ជ្រាបជាព័ត៌មាននិងសូមមកពិនិត្យឈ្មោះ លេខតុ និង បន្ទប់ប្រឡង នៅក្ដារបញ្ជារព័ត៌មាននៃទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ នៅសាលាបឋមសិក្សាព្រះ នរោត្តម ឬលើគេហទំព័ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬក៏នៅលើទំព័រ Facebook របស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា នៅថៃ្ងព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នាទី ព្រឹក៕

ដោយ ៖ សិលា


ចែករំលែក៖