ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ធ្វេីសកម្មភាពកាច់សោរ.កម៉ូតូបានសម្រេចនៅសង្កាត់ចោមចៅទី២

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពកាច់សោរ.កម៉ូតូBeat មួយគ្រឿងខណៈចតទុកមុខផ្ទះបានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្តិភាព​ កាលពីវេលាម៉ោង១២និង២៨នាទីរសៀល​ ថ្ងៃទី០៩​ ខែឧសភា​ ឆ្នាំ២០២៣​នៅក្នុងបុរីល្អពិត​ ភូមិព្រៃល្វា​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

យោងតាមកាមេរ៉ា​ សុវត្តិភាព​បានបង្ហាញថា​ កាលពីវេលាម៉ោង១២និង២៨នាទីរសៀលថ្ងៃទី០៩​ ខែឧសភា​ ឆ្នាំ២០២៣​ ជនរងគ្រោះបានទុកម៉ូតូម៉ាកBeat​ ពណ៌សលាយខៀវ​ ពាក់ស្លាកលេខភ្នំពេញ1AT 0493 ដោយចាក់សោរ.កត្រឹមត្រូវលុះមកដល់វេលាកេីតហេតុស្រាប់តែមានជនសង្ស័យម្នាក់ដេីរមកធ្វេីសកម្មភាពកាច់សោរ.កបានសម្រេចរួចជិះគេចខ្លួនបាត់ដោយសុវត្តិភាព។ 

ពលរដ្ឋស្នើដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយស្រាវជ្រាវតាមចាប់ជនសង្ស័យមកដាក់ទោសតាមផ្លូវច្បាប់ផង៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖