ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ​កម្ពុជា​ មកឈរលេខរៀងទី២វិញ ក្នុង​ព្រឹត្តិការណ៍​ស៉ីហ្គេម​គិតត្រឹម​ម៉ោង​ ១៨​ និង០៥នាទីព្រលប់ថ្ងៃទី១០​ ឧសភា​នេះ!

ចែករំលែក៖

ភ្នំពេញ៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បានបង្ហាញពីតារាងបច្ចុប្បន្នភាពមេដាយនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២​ គិតត្រឹមម៉ោង ១៨និង​ ០៥នាទីព្រលប់ថ្ងៃទី១០​ ឧសភា ឆ្នាំ២០២៣នេះ កម្ពុជាយើង​ បានមកឈរលេខរៀងទី២វិញ​ ខណៈ​ប្រទេស​វៀតណាម​ឈរលេខរៀងទី១​  ដែលទទួលបាន​មេដាយមាសច្រេីនជាងគេ។ 

សូមអានព័៌មានលម្អិត​បញ្ជាក់ពីមេដាយរបស់ប្រទេសណាមាមច្រើនជាងគេ​ ដូចខាងក្រោម​នេះ៖ 

-កម្ពុជា មេដាយមាស​ ៤៦គ្រឿង ប្រាក់ ៤០គ្រឿង សំរិទ្ធ ៥២គ្រឿង​ សរុប​ ១៣៨គ្រឿង

-វៀតណាម​ មេដាយមាស​ ៤៧គ្រឿង មេដាយប្រាក់ ៤៦គ្រឿង សំរិទ្ធ ៥៥គ្រឿង​ សរុប​ ១៤៨គ្រឿង

-ថៃ មេដាយមាស ៤៤គ្រឿង ប្រាក់ ៣២គ្រឿង សំរិទ្ធ ៥២គ្រឿង​ សរុប​ ១២៨គ្រឿង

-ឥណ្ឌូនេសុី មេដាយមាស ៣២គ្រឿង ប្រាក់ ៣១គ្រឿង សំរិទ្ធ ៥៥គ្រឿង​ សរុប​ ១២១គ្រឿង​

-ហ្វីលីពីន មេដាយមាស ២៦គ្រឿង ប្រាក់ ៤៣គ្រឿង សំរិទ្ធ ៥២គ្រឿង សរុប​ ១២១គ្រឿង​

-ម៉ាឡេសុី មេដាយមាស​ ២០គ្រឿង​ មេដាយប្រាក់​ ១៩គ្រឿង សំរិទ្ធ ៣៧គ្រឿង​ សរុប​ ៧៦គ្រឿង

-សឹង្ហបូរី មេដាយមាស​ ២១គ្រឿង​ មេដាយប្រាក់​ ១៩គ្រឿង​ មេដាយសំរិទ្ធ ២២គ្រឿង​ សរុប​ ៦២គ្រឿង

-មីយ៉ាន់ម៉ា មេដាយមាស​ ១៣គ្រឿង​ មេដាយប្រាក់ ១០គ្រឿង សំរិទ្ធ ៣០គ្រឿង​ សរុប​ ៥៣គ្រឿង

-ឡាវ មេដាយមាស ៥គ្រឿង មេដាយប្រាក់​ ១០គ្រឿង​ សំរិទ្ធ ៣៤គ្រឿង​ សរុប​ ៤៩គ្រឿង

-ប្រុយណេ មេដាយមាស​ ០១គ្រឿង,​ មេដាយប្រាក់​ ០១, មេដាយសំរិទ្ធ ០៣គ្រឿង​ សរុប​ ០៥គ្រឿង

-ទីម័រ មេដាយមាស​ ០,​ មេដាយប្រាក់​ ០,​ មេដាយសំរិទ្ធ ០២គ្រឿង​ សរុប​ ០២គ្រឿង។ 

សូមជម្រាបជូនថា​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ក៏បា​នចូលរួមអបអរសាទរកីឡាករ និងកីឡាការិនី ជាច្រើន​នាក់ទៀតដែលបន្តយកឈ្នះមេដាយមាស​ជូនជាតិ​មាតុភូមិ​កម្ពុជា​ផងដែរ៕

ដោយ៖ សហការី


ចែករំលែក៖