ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ​កម្ពុជា​ មកឈរលេខរៀងទី២ ក្នុង​ព្រឹត្តិការណ៍​ស៉ីហ្គេម​គិតត្រឹម​ម៉ោង​ ០៩យប់ថ្ងៃទី១១​ ឧសភា​នេះ!

ចែករំលែក៖

ភ្នំពេញ៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បានបង្ហាញពីតារាងបច្ចុប្បន្នភាពមេដាយនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២​ គិតត្រឹមម៉ោង ០៩យប់ថ្ងៃទី១១​ ឧសភា ឆ្នាំ២០២៣នេះ កម្ពុជាយើង​ បានមកឈរលេខរៀងទី២វិញ​ ខណៈ​ប្រទេស​វៀតណាម​ឈរលេខរៀងទី១​  ដែលទទួលបាន​មេដាយមាសច្រេីនជាងគេ។ 

សូមអានព័ត៌មានលម្អិត​បញ្ជាក់ពីមេដាយរបស់ប្រទេសណាមាមច្រើនជាងគេ​ ដូចខាងក្រោម​នេះ៖ 

-កម្ពុជា មេដាយមាស​ ៥៦គ្រឿង ប្រាក់ ៤៤គ្រឿង សំរិទ្ធ ៥៤គ្រឿង​ សរុប​ ១៥៤គ្រឿង

-វៀតណាម​ មេដាយមាស​ ៥៧គ្រឿង មេដាយប្រាក់ ៥៦គ្រឿង សំរិទ្ធ ៧១គ្រឿង​ សរុប​ ១៨៤គ្រឿង

-ថៃ មេដាយមាស ៥៤គ្រឿង ប្រាក់ ៣៩គ្រឿង សំរិទ្ធ ៥៨គ្រឿង​ សរុប​ ១៥១គ្រឿង

-ឥណ្ឌូនេសុី មេដាយមាស ៤២គ្រឿង ប្រាក់ ៣៤គ្រឿង សំរិទ្ធ ៥៩គ្រឿង​ សរុប​ ១៣៥គ្រឿង​

-ហ្វីលីពីន មេដាយមាស ២៧គ្រឿង ប្រាក់ ៥១គ្រឿង សំរិទ្ធ ៦៥គ្រឿង សរុប​ ១៤៣គ្រឿង​

-ម៉ាឡេសុី មេដាយមាស​ ២៥គ្រឿង​ មេដាយប្រាក់​ ៣២គ្រឿង សំរិទ្ធ ៥០គ្រឿង​ សរុប​ ១០៧គ្រឿង

-សឹង្ហបូរី មេដាយមាស​ ៣៥គ្រឿង​ មេដាយប្រាក់​ ២៧គ្រឿង​ មេដាយសំរិទ្ធ ៣៣គ្រឿង​ សរុប​ ៩៥គ្រឿង

-មីយ៉ាន់ម៉ា មេដាយមាស​ ១៤គ្រឿង​ មេដាយប្រាក់ ១៣គ្រឿង សំរិទ្ធ ៣៨គ្រឿង​ សរុប​ ៦៥គ្រឿង

-ឡាវ មេដាយមាស ៦គ្រឿង មេដាយប្រាក់​ ១៤គ្រឿង​ សំរិទ្ធ ៣៩គ្រឿង​ សរុប​ ៥៩គ្រឿង

-ប្រុយណេ មេដាយមាស​ ១គ្រឿង,​ មេដាយប្រាក់​ ១គ្រឿង មេដាយសំរិទ្ធ ៤គ្រឿង​ សរុប​ ៦គ្រឿង

-ទីម័រ មេដាយមាស​ ០,​ មេដាយប្រាក់​ ០,​ មេដាយសំរិទ្ធ ០២គ្រឿង​ សរុប​ ០២គ្រឿង។ 

សូមជម្រាបជូនថា​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ក៏បា​នចូលរួមអបអរសាទរកីឡាករ និងកីឡាការិនី ជាច្រើន​នាក់ទៀតដែលបន្តយកឈ្នះមេដាយមាស​ជូនជាតិ​មាតុភូមិ​កម្ពុជា​ផងដែរ៕

ដោយ៖ សហការី


ចែករំលែក៖