ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៨នាក់ពាក់ព័ន្ធបទល្មើសល្បែងសុីសង តាមប្រព័ន្ធអនឡាញខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ចុះបង្រ្កាបទីតាំង ណេតចាក់បាល់ បៀរបាការ៉ាត់ មាន់ជល់អនទ្បាញនៅសង្កាត់ច្រាំងចំរេះ ដកហូតបានវត្ថុតាងជាច្រើន និងបានឃាត់មនុស្សប្រុសស្រី៨នាក់។

ប្រតិបត្តិការណ៍ចុះបង្ក្រាបល្បែងសុីសងខុសច្បាប់នេះគឺធ្វើឡើងនៅរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានបញ្ជាក់ថា ដោយមានការរាយការណ៍ ថាបនល្បែងមួយកន្លែងជ្រកក្រោមស្លាក មន្ទីរសម្រាកព្យាបាលយ៉ាស៊ីនឬស្សីកែវ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះខណ្ឌឫស្សីកែវ រាជនីភ្នំពេញមានល្បែងភ្នាល់ចាក់បាល់ បៀរបាការ៉ាត់ ជល់មាន់អនឡាយ និងល្បែងផ្សេងទៀតក្នុងមួយថ្ងៃៗ មានអ្នកចូលលេងល្បែង រាប់សិបអ្នក និងភ្នាល់ប្រាក់រាប់លានរៀល ពេលចាញ់ឈ្នះហ៊ោកញ្ជ្រៀវអ៊ឹងកង យ៉ាងទ្រហឹង ប៉ះពាល់និងរំខានដល់ពលរដ្ឋជិតខាងជាខ្លាំង។ រហូតលោក ឯក ឃុន ដឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ បានបញ្ជាឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវចុះទៅត្រួតពិនិត្យទីតាំងខាងលើ ខណៈពេលកំពុងត្រួតពិនិត្យស្រាប់តែទីតាំងខាងលើមានបង្កប់ល្បែងសុីសងពិតមែន រហូតឈានដល់ការបង្ក្រាប និង ឃាត់ខ្លួនមនុស្សប្រុសស្រី៩នាក់ និង សម្ភារលេងល្បែង ទូរទស្សន៍ តុ ទូ កៅអី និង សម្ភារៈផ្សេងៗទៀតផងដែរ។

បច្ចុប្បន្ន មនុស្សប្រុសស្រីទាំង៨នាក់ រួមទាំងសម្ភារៈសម្រាប់លេងល្បែង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីបន្តនីតិវិធី៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖