ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​ នៅតែបន្តឈរលេខរៀងទី២ គិតត្រឹម​ម៉ោង​ ១៦​ និង៤០នាទីថ្ងៃទី១២​ ឧសភា​នេះ​ ក្នុង​ព្រឹត្តិការណ៍​ស៉ីហ្គេម​

ចែករំលែក៖

ភ្នំពេញ៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បានបង្ហាញពីតារាងបច្ចុប្បន្នភាពមេដាយនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២​ គិតត្រឹមម៉ោង ១៦​និង៤០នាទីថ្ងៃទី១២ ឧសភា ឆ្នាំ២០២៣នេះ កម្ពុជាយើង​ នៅតែបន្ត​ឈរលេខរៀងទី២​ ខណៈ​ប្រទេស​វៀតណាម​ឈរលេខរៀងទី១​  ដែលទទួលបាន​មេដាយមាសច្រេីនជាងគេ។ 

សូមអានព័ត៌មានលម្អិត​បញ្ជាក់ពីមេដាយរបស់ប្រទេសណាមានច្រើនជាងគេ​ ដូចខាងក្រោម​នេះ៖ 

-កម្ពុជា មេដាយមាស​ ៥៦គ្រឿង ប្រាក់ ៤៤គ្រឿង សំរិទ្ធ ៥៦គ្រឿង​ សរុប​ ១៥៦គ្រឿង

-វៀតណាម​ មេដាយមាស​ ៥៩គ្រឿង មេដាយប្រាក់ ៥៩គ្រឿង សំរិទ្ធ ៧៣គ្រឿង​ សរុប​ ១៩១គ្រឿង

-ថៃ មេដាយមាស ៥៤គ្រឿង ប្រាក់ ៣៩គ្រឿង សំរិទ្ធ ៦០គ្រឿង​ សរុប​ ១៥៤គ្រឿង

-ឥណ្ឌូនេសុី មេដាយមាស ៤៣គ្រឿង ប្រាក់ ៣៧គ្រឿង សំរិទ្ធ ៥៩គ្រឿង​ សរុប​ ១៣៩គ្រឿង​

-សឹង្ហបូរី មេដាយមាស​ ៣៧គ្រឿង​ មេដាយប្រាក់​ ៣០គ្រឿង​ មេដាយសំរិទ្ធ ៣៥គ្រឿង​ សរុប​ ១០២គ្រឿង

-ហ្វីលីពីន មេដាយមាស ២៨គ្រឿង ប្រាក់ ៥២គ្រឿង សំរិទ្ធ ៦៩គ្រឿង សរុប​ ១៤៩គ្រឿង​

-ម៉ាឡេសុី មេដាយមាស​ ២៦គ្រឿង​ មេដាយប្រាក់​ ៣២គ្រឿង សំរិទ្ធ ៥៦គ្រឿង​ សរុប​ ១១៤គ្រឿង

-មីយ៉ាន់ម៉ា មេដាយមាស​ ១៥គ្រឿង​ មេដាយប្រាក់ ១៣គ្រឿង សំរិទ្ធ ៤០គ្រឿង​ សរុប​ ៦៨គ្រឿង

-ឡាវ មេដាយមាស ៦គ្រឿង មេដាយប្រាក់​ ១៤គ្រឿង​ សំរិទ្ធ ៤១គ្រឿង​ សរុប​ ៦១គ្រឿង

-ប្រុយណេ មេដាយមាស​ ២គ្រឿង,​ មេដាយប្រាក់​ ១គ្រឿង មេដាយសំរិទ្ធ ៥គ្រឿង​ សរុប​ ៨គ្រឿង

-ទីម័រ មេដាយមាស​ ០,​ មេដាយប្រាក់​ ០,​ មេដាយសំរិទ្ធ ០២គ្រឿង​ សរុប​ ០២គ្រឿង។ 

សូមជម្រាបជូនថា​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ក៏បា​នចូលរួមអបអរសាទរកីឡាករ និងកីឡាការិនី ជាច្រើន​នាក់ទៀតដែលបន្តយកឈ្នះមេដាយមាស​ជូនជាតិ​មាតុភូមិ​កម្ពុជា​ផងដែរ៕

ដោយ៖ សហការី


ចែករំលែក៖