ភ្នំពេញ៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បានបង្ហាញពីតារាងបច្ចុប្បន្នភាពមេដាយនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ គិតត្រឹមម៉ោង ១៦និង៤០នាទីថ្ងៃទី១២ ឧសភា ឆ្នាំ២០២៣នេះ កម្ពុជាយើង នៅតែបន្តឈរលេខរៀងទី២ ខណៈប្រទេសវៀតណាមឈរលេខរៀងទី១ ដែលទទួលបានមេដាយមាសច្រេីនជាងគេ។
សូមអានព័ត៌មានលម្អិតបញ្ជាក់ពីមេដាយរបស់ប្រទេសណាមានច្រើនជាងគេ ដូចខាងក្រោមនេះ៖
-កម្ពុជា មេដាយមាស ៥៦គ្រឿង ប្រាក់ ៤៤គ្រឿង សំរិទ្ធ ៥៦គ្រឿង សរុប ១៥៦គ្រឿង
-វៀតណាម មេដាយមាស ៥៩គ្រឿង មេដាយប្រាក់ ៥៩គ្រឿង សំរិទ្ធ ៧៣គ្រឿង សរុប ១៩១គ្រឿង
-ថៃ មេដាយមាស ៥៤គ្រឿង ប្រាក់ ៣៩គ្រឿង សំរិទ្ធ ៦០គ្រឿង សរុប ១៥៤គ្រឿង
-ឥណ្ឌូនេសុី មេដាយមាស ៤៣គ្រឿង ប្រាក់ ៣៧គ្រឿង សំរិទ្ធ ៥៩គ្រឿង សរុប ១៣៩គ្រឿង
-សឹង្ហបូរី មេដាយមាស ៣៧គ្រឿង មេដាយប្រាក់ ៣០គ្រឿង មេដាយសំរិទ្ធ ៣៥គ្រឿង សរុប ១០២គ្រឿង
-ហ្វីលីពីន មេដាយមាស ២៨គ្រឿង ប្រាក់ ៥២គ្រឿង សំរិទ្ធ ៦៩គ្រឿង សរុប ១៤៩គ្រឿង
-ម៉ាឡេសុី មេដាយមាស ២៦គ្រឿង មេដាយប្រាក់ ៣២គ្រឿង សំរិទ្ធ ៥៦គ្រឿង សរុប ១១៤គ្រឿង
-មីយ៉ាន់ម៉ា មេដាយមាស ១៥គ្រឿង មេដាយប្រាក់ ១៣គ្រឿង សំរិទ្ធ ៤០គ្រឿង សរុប ៦៨គ្រឿង
-ឡាវ មេដាយមាស ៦គ្រឿង មេដាយប្រាក់ ១៤គ្រឿង សំរិទ្ធ ៤១គ្រឿង សរុប ៦១គ្រឿង
-ប្រុយណេ មេដាយមាស ២គ្រឿង, មេដាយប្រាក់ ១គ្រឿង មេដាយសំរិទ្ធ ៥គ្រឿង សរុប ៨គ្រឿង
-ទីម័រ មេដាយមាស ០, មេដាយប្រាក់ ០, មេដាយសំរិទ្ធ ០២គ្រឿង សរុប ០២គ្រឿង។
សូមជម្រាបជូនថា សម្ដេចតេជោ ហ៊ុន សែន ក៏បានចូលរួមអបអរសាទរកីឡាករ និងកីឡាការិនី ជាច្រើននាក់ទៀតដែលបន្តយកឈ្នះមេដាយមាសជូនជាតិមាតុភូមិកម្ពុជាផងដែរ៕
ដោយ៖ សហការី