ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរកីឡាការិនីប៊ីយ៉ា-ស្នុកឃើកម្ពុជា ស្រួង ភាវី ដែលបានឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសា កូរ៉ុម ១បាំង ផ្នែកនារី

ចែករំលែក៖

ភ្នំពេញ ៖ ផ្សារទំនើបAEON២, ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១៣ ខែឧសភា វេលាម៉ោង ១០:០០ព្រឹក កីឡាការិនី Kien Tuong Phung ប្រទេសវៀតណាមយកឈ្នះ កីឡាការិនី ស្រួង ភាវី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លើវិញ្ញាសាប៊ីយ៉ាការ៉ុមមួយបាំង ក្នុងពិន្ទុ ៥០-២១ នៅផ្សារទំនើបអុីអន២ ជាន់ទី៣ ។ ខណៈ ស្រួង ភាវី ទទួលបានមេដាយសំរិទ្ធ សម្រាប់វិញ្ញាសាប៊ីយ៉ាការ៉ុមមួយបាំងនេះ។ ដូច្នេះ វិញ្ញាសា កូរ៉ុម ១បាំង ផ្នែកនារី នេះ ត្រូវកីឡាការិនី វៀតណាមទាំង២នាក់ ដណ្តើមយកមេដាយមាស។ 

ក្តីសង្ឃឹម គ្រប់គ្នាថា កីឡាការិនី ស្រួង ភាវី នឹងដណ្តើមមេដាយមាស តែសោកស្តាយ បានត្រឹមតែមេដាយសំរិទ្ធ៕

ដោយ ៖ សិលា


ចែករំលែក៖